|
លោក Truong Tan Sang ពាក់គ្រឿងឥស្សារិយយសឡើងទង់ប្រពៃណីរបស់ផ្នែកអយ្យការ |
(VOVworld) - នាព្រឹកថ្ងៃទី២៣ កក្កដា នៅរដ្ឋធានីហាណូយ មហាអយ្យការប្រជាជន
កំពូលវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតផ្នែក
អយ្យការនិងមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិលើកទី៥។ថ្លែងមតិនៅទី
នេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានឲ្យដឹងថានេះជាឱកាសដើម្បី
ផ្នែកអយ្យការវាយតំលៃ បូកសរុបរាល់ការងារល្អនិងការងារនៅមានកំហិត ព្រម
ទាំងជាឱកាសដើម្បីតំណាងឆ្នើមរបស់ផ្នែកជួបប្រាស្រ័យ ផ្លាស់ប្ដូរលទ្ធផលប្រ
ឡងប្រណាំងទៀតផង។លោកប្រធានរដ្ឋបានស្នើរឲ្យផ្នែកអយ្យការនាពេលខាង
មុខអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងសេចក្ដីសំរេចចិត្តនានារបស់
បក្សស្ដីពីយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌។ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់ការ
លើកកំពស់សមត្ថភាពជំនាញនិងសីលធម៌របស់កម្មាភិបាល ប្ដេជ្ញាចិត្តការពារ
យុត្តិធម៌ ការពារផលប្រយោជន៍របស់ប្រជាជន របស់បក្សនិងរដ្ឋ៕