ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាជ័យជំនះហ្វាស៊ីសរបស់ប្រជាជនពិភពលោក

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាជ័យជំនះហ្វាស៊ីសរបស់ប្រជាជនពិភពលោក - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (រូបថត៖Vietnamplus)

(VOVworld) - នាព្រឹកថ្ងៃទី៣ កញ្ញា នៅទីលាន Tiananmen នៅរដ្ឋធានីប៉េកាំងរបស់
ចិនបានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាជ័យជំនះហ្វាស៊ីស
របស់ប្រជាជនពិភពលោក ដោយមានការចូលរួមរបស់ប្រមុខរដ្ឋនិង រដ្ឋាភិបាល
ចំនួន៣០នាក់មកពីប្រទេសនានា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ព្រម
ទាំងអ្នកនយោបាយ និងតំណាងអង្គការអន្តរជាតិទៀតផង។ប្រធាន រដ្ឋវៀតណាម
លោក Truong Tan Sang បានអញ្ជើញចូលរួមពិធីនេះ។
នៅទីនេះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានថ្លែងបទសន្ទរ
កថាដែលលើកត្រដែតនូវសារៈសំខាន់ និងអត្ថន័យនៃជ័យជំនះលើ លិទ្ធិហ្វាស៊ីស
មុននេះ៧០ឆ្នាំ។លោក Xi Jinping ក៏បានសំដែងគោលបំណង កសាងសហគមន៍
រួមនៃមនុស្សជាតិដែលគ្មានការរើសអើងនិងប្រកាន់ គ្មានសង្គ្រាម ប្រទេសទាំង
ឡាយសមភាព គោរពគ្នាទៅវិញទៅមក អភិវឌ្ឍន៍ ក្នុងសន្តិសភាព រក្សាសណ្ដាប់
ធ្នាប់អន្តរជាតិដោយឈរលើស្មារតីគោរពរធម្មនុញ្ញ អ.ស.បនិងច្បាប់អន្តរជាតិ។
បន្ទាប់នោះ នៅទីលាន Tiananmen បានប្រព្រឹត្តទៅ ពិធីព្យុះហយាត្រាដោយមាន
ការចូលរួមរបស់ទាហានចិនចំនួន១២ពាន់នាក់និង កងទ័ពនៃប្រទេសផ្សេងៗ
មួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ