ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនង់ការទូតវៀតណាម-ជប៉ុន
(VOVWORLD) -នាយប់ថ្ងៃ ទី១ ខែមិថុនា នៅរាជធានីតូក្យូ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរៀបចំពិធីលាងសាយភោជន៍ជាផ្លូវការខួបលើកទី ៤៥ នៃ ការបង្កើតទំនាក់ទំនង ការទូតរវាងវៀតណាម និង ជប៉ុន ដោយមានការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ ព្រះមហាក្សត្រីជប៉ុន និង ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវផងដែរ។
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនង់ការទូតវៀតណាម-ជប៉ុន |
ថ្លែងមតិក្នុងពិធីលៀងសាយភោជន៍នេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការ បរទេសវៀតណាម លោក Pham Binh Minh បានលើកឡើងច្បាស់ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ពោលគឺក្នុងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៧៣ វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ហើយចាប់តាំង ពីពេលនោះមក វៀតណាមនិងជប៉ុនបានរួមគ្នាកសាងទំនាក់ទំនងមិត្តភាព ប្រកបដោយទំនុកចិត្ត គោរពគ្នាទៅវិញទៅមកសមភាពដើម្បីផលប្រយោជន៍ ដូចគ្នា។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថាជប៉ុន បានក្លាយ ទៅជាដៃគូដ៏សំខាន់និងជួរមុខរបស់វៀតណាម ហើយជឿជាក់ថាកិច្ចសហប្រតិបត្តិការវៀតណាម - និងជប៉ុន នឹងឈានទៅដល់ដំណាក់កាលអភិវឌ្ឍន៍ ថ្មីនិងមានប្រសិទ្ធភាពថែមទៀតលើគ្រប់វិស័យផងដែរ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Taro Kono បានសង្កត់ធ្ងន់ថា ជប៉ុននិងវៀតណាមកំពុងមានទំនាក់ទំនងមិត្តភាពយ៉ាងស្អិតល្មួតជាងពេលណាទាំងអស់។ សក្ខីភាពដែលបញ្ជាក់ពីចំណងមិត្តភាពនិងជិតស្និទនេះ គឺដំណើរ ទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាមកាលពីឆ្នាំ២០១៧ របស់ ព្រះមហាក្សត្រនិង ព្រះមហាក្សត្រីជប៉ុន និងដំណើរទស្សនកិច្ចទៅកាន់ជប៉ុនរបស់ ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang និងលោកជំទាវ នាពេលថ្មីៗនេះ ។
លោក Tran Dai Quang បានអញ្ជើញប្រគល់ឥស្សរិយយសមិត្តភាពជូនបុគ្គលមួយចំនួនរបស់ជប៉ុន ដែលបានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងជប៉ុន |
ភាគីទាំងពីរបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជួបប្រាស្រ័យគ្នាទៅវិញទៅមកលើវិស័យជាច្រើនដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ និងកីឡាជាដើម ព្រមទាំង សហការគ្នាដោះស្រាយបញ្ហានានាក្នុងតំបន់និងអន្តរជាតិផងដែរ។
ក្នុងឱកាសនេះ តាងនាមរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញប្រគល់ឥស្សរិយយសមិត្តភាពជូនបុគ្គលមួយចំនួនរបស់ជប៉ុន ដែលបានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងជប៉ុន។