ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC 23
|
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC 23 |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូល វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វីក នៅហ្វីលីពីន ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
អញ្ជើញចូលរួម សន្និសីទកំពូលអង្គភាពអាជីវកម្ម APEC 2015។ ថ្លែងមតិនៅទីនេះ
ប្រធានរដ្ឋ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ តំបន់អាស៊ី-ប៉ាស៊ីហ្វីក កំពុងស្ថិតនៅក្នុងដំណាក់កាលជារបត់សំខាន់។
បណ្ដាកិច្ចព្រមព្រៀង FTA កំពុងបានកកើតឡើង បង្កើតកម្លាំងចលករថ្មី ដើម្បី
តំបន់បន្តរក្សាតួនាទីជាក្បាលម៉ាស៊ីន អំពីកំណើន និងតភ្ជាប់សេដ្ឋកិច្ចសកលទាំង
មូល។ វេទិកា APEC កំពុងឈានទៅមុខ ក្នុងពេលជំរុញកំណើនចីរភាព តាមរយៈ
ការអនុវត្ត៖យុទ្ធសាស្ត្រកំណើនសមភាព គ្របដណ្ដប់ ចីរភាព ច្នៃប្រឌិតថ្មី និងសុវត្ថិ
ភាព ពីឆ្នាំ ២០១០ និងកំពុងខំប្រឹងប្រែងជំរុញ ៖យុទ្ធសាស្ត្របង្កើនកំណើនគុណ
ភាព៕ ”