ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC 2016
|
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC 2016 |
(VOV)_នារសៀលថ្ងៃទី១៩វិច្ឆិកា (តាមម៉ោងតំបន់-គឺថ្ងៃទី២០វិច្ឆិកាតាមម៉ោងហាណូយ) ប្រធានាធិបតីប៉េរូ លោក Fedro Paplo Kuczynsky បានអញ្ជើញជាអធិបតីពិ
ធីទទួលបណ្ដាប្រធានគណៈប្រតិភូ នៃខឿនសេដ្ឋកិច្ចជាសមាជិកចំនួន២១ ចូលរួម
សប្ដាហ៍ជាន់ខ្ពស់ លើកទី២៤ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក(APEC)។
បន្ទាប់នោះ ប្រធានរដ្ឋវៀតណាម លោកTran Dai Quang បានអញ្ជើញចូលរួមជំនួប
សន្ទនា និងកិច្ចប្រជុំតាមក្រុម ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ អាជីវកម្ម APEC
( ABAC) ។ បណ្ដាថ្នាក់ដឹកនាំ និងដំណាងអង្គភាពអាជីវកម្ម បានពិភាក្សាអំពីវិធី
សាស្ត្រជំរុញកំណើននិងតភ្ជាប់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ នៅទីនេះ ប្រធានរដ្ឋ
លោក Tran Dai Quang បានលើកច្បាស់នូវបណ្ដាការខំប្រឹងប្រែងរបស់វៀតណាម ក្នុង
ការផ្លាស់ប្តូររចនាសម្ព័ន្ធនិងលើកកំបស់ប្រឹសិទ្ធិភាពផលិតកម្ម។ប្រធានរដ្ឋក៏មាន
គោលបំណងថា៖ បណ្ដាអង្គភាពអាជីវកម្ម APEC បន្តគាំទ្រ រួមដំណើរ និងរួមវិភាគ
ទានយ៉ាងសកម្ម ក្នុងឆ្នាំ APEC វៀតណាម ២០១៧ដើម្បីការអភិវឌ្ឍន៍ចីរភាព សម្បូរ
រុងរឿង ក្នុងតំបន់។
នារសៀលថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញចូលរួម
និងថ្លែងមតិនៅក្នុងពិធីបិទបញ្ចប់សន្និសីទកំពូលអង្គភាពអាជីវកម្ម APEC
(CEO Summit) ៕