ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយជនគុយបាដែលធ្លាប់បំពេញបេសកកម្មនៅវៀតណាម

ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយជនគុយបាដែលធ្លាប់បំពេញបេសកកម្មនៅវៀតណាម - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang សំណេះសំណាលជាមួយអ្នកជំនាញការដែលធ្លាប់មកបំពេញបេសកកម្មនៅវៀតណាម(រូបថត៖thanhnien.com.vn)

(VOVworld) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាថ្ងៃទី២៩
កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខកម្មាភិបាល និយោជិក
នៃស្ថានទូតវៀតណាមប្រចាំនៅគុយបា ហើយមានជំនួបសំណេះ សំណាលជាមួយ
កម្មាភិបាល អ្នកជំនាញការគុយបាដែលធ្លាប់មកបំពេញបេសក កម្មនៅវៀតណាម។
លោក Truong Tan Sang បានអះអាងថា វៀតណាម ជានិច្ចកាលគោរពការរួមវិភាគ
ទានដ៏ថ្លៃថ្លារបស់មិត្តភក្តិគុយបាសំរាប់ទំនាក់ទំនងសាមគ្គីភាពកិច្ចសហប្រតិបតិ្ត
ការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបាក្នុង អំឡុង៥ទសវត្សរ៍កន្លងទៅ ជាពិ
សេសគឺក្នុងខែឆ្នាំសង្គ្រាមដ៏កាច់សាហាវ។វៀត ណាមជានិច្ចកាលជាបងប្អូនស្មោះ
សរនិងស្មោះត្រង់របស់ប្រជាជនគុយបា។
“អ្វីៗទាំងអស់ទទួលបានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ មុនបង្អស់គឺជាគុណ
បំណាច់របស់ប្រជាជន របស់បក្ស រដ្ឋដែលក្នុងនោះមានតួនាទីរបស់មិត្តគុយបា
នានាដែលជានិច្ចកាលពូនជ្រុំសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។វៀតណាម
មិនដែលបំភ្លេចប្រសាសន៍ល្បីល្បាញរបស់អគ្គមគ្គុទេស Fidel ថា ដើម្បីវៀតណាម
គុយបាត្រៀមខ្លួនជាស្រេចពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួន”។
សំដែងក្ដីសប្បាយរីករាយចំពោះរាល់សមិទ្ធិផលដ៏ធំធេងដែលប្រជាជនគុយបា
ទទួលបានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងនៅលើរណសិរ្សកិច្ចការបរទេស
លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដែលគុយបានិងអាមេរិក
បង្កើតទំនាក់ទំនងការទូតនោះគឺលទ្ធផលមិនអាចផុតរួចនៃការតស៊ូរបស់ប្រជា
ជនគុយបាក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថែម
ទៀតថា វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរបទពិសោធន៍ជាមួយគុយបា
ក្នុងដំណើការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ