ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអគ្គលេខានិងជាប្រធានរដ្ឋឡាវ
|
ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអគ្គលេខានិងជាប្រធានរដ្ឋឡាវ |
(VOV)_នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី២៦ មេសា នៅទីក្រុងហាណូយ ប្រ
ធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ វៀតណាមជានិច្ចកាល
ចាត់ទុកទំនាក់ទំនង សហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ វៀតណាមនិង
ឡាវជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន មានអត្ថន័យស្លាប់រស់ចំពោះបុព្វហេតុប
ដិវត្តន៍របស់វៀតណាម និងឡាវ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំលៃ
ខ្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធិ និងប្រសិទ្ធិភាពរវាងវៀតណាមនិងឡាវ ក្នុងរយៈ
ពេលកន្លងទៅ។ ប្រធានរដ្ឋក៏បានពិភាក្សាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋ
ឡាវ អំពីបញ្ហាសមុទ្រខាងកើត និងស្នើអោយភាគីឡាវ ត្រូវរួមសហការជិតស្និទ្ធិជាមួយវៀតណាម ក្នុងបញ្ហានេះ ក៏ដូចជាការដែលភាគីទាំងពីរ បន្តបង្កើនកិច្ចសហប្រ
តិបត្តិការជាមួយប្រទេសនិងអង្គការផ្សេងៗដើម្បីគ្រប់គ្រង ប្រើប្រាស់ចីរភាព ប្រ
សិទ្ធិភាពប្រភពទឹកទន្លេមេគង្គ។
រីឯ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Buonnhang Volachith បានអះអាងថា៖ បក្ស រដ្ឋ និងប្រជាជនឡាវ នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន
ដើម្បីបក្ស រដ្ឋ និងប្រជាជនវៀតណាម ពូនជ្រុំ បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណី
សាមគ្គីភាពពិសេស ឡាវ-វៀតណាម កាន់តែអភិវឌ្ឍន៍ ជាក់ស្ដែង និងប្រសិទ្ធិភាព៕