ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំហុងគ្រី
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban( VOV) |
(VOV)_បន្តដំណើរទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅហុងគ្រីនារសៀលថ្ងៃទី
១៦ កញ្ញា តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងប្រធានរដ្ឋសភា Laszlo Kover ។
នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរសុទ្ធតែបានចាត់ទុកថា÷វៀតណាមនិងហុងគ្រីសុទ្ធតែមានឧត្តមភាពអាចជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងប្រធានរដ្ឋសភា Laszlo Kover បានសង្កត់ធ្ងន់
ទៅ លើសារសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការមនុស្សសាស្ត្រ ក៏ដូច ជាវាយតំលៃយ៉ាងខ្ពស់តួនាទីរបស់សហគមន៍ជនវៀតណាមចំនួន៤០០០នាក់ដែល
កំពុងរស់នៅ និងធ្វើការនៅហុងគ្រី។
បន្ទាប់ពីការជួបចរចារលោក Truong Tan Sangនិងនាយករដ្ឋមន្ត្រីហុងគ្រីលោក
Viktor Orbanបានរៀបចំសន្និសីទកាសែតរួមនិងឆ្លើយសំណួររបស់អ្នកសារពត៌មាន
ស្តីពីយថាទស្សន៍នៃទំនាក់ទំនងរវាងប្រទេសទាំង២។ថ្នាក់ដឹ្នកនាំទាំង២រូបនេះបានអះ
អាងថា៖ដំណើរទស្សនកិច្ចនៅហុងគ្រីរបស់លោក Truong Tan Sangលើកនេះនឹងបើក
ចេញទំព័រថ្មីក្នុងប្រវត្តិសាស្រ្តសហប្រតិបត្តិការរវាងប្រទេសទាំង២។លោកViktor Orban
អះអាងថា៖វៀតណាមជាដៃគូសំខាន់១របស់ន្ត្រីហុងគ្រី ក្នុងចំណោមប្រទេសអាស៊ាន។
ក្នុងក្របខ័ណ្ឌនៃបណ្ដាជំនួបសន្ទនានេះ ប្រធានរដ្ឋ Truong Tan Sang និងបណ្ដា
ថ្នាក់ ដឹកនាំជាន់ខ្ពស់ហុងគ្រីបានធ្វើជាកស្សិលសាកសីពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការនានា។ ក៏ក្នុងឱកាសនេះដែរ វៀតណាមនិងហុងគ្រីបានចេញសេចក្ដី
ថ្លែង ការណ៍រួម ស្ដីពីការបន្តពង្រីកនិងធ្វើស៊ីជំរៅជាងទៀត ទំនាក់ទំនងសហប្រតិបត្តិការ ការសន្យាបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម …ល។
ក៏ក្នុងរសៀលថ្ងៃនេះដែរ ប្រធានរដ្ឋ Truong Tan Sang ក៏បានទទួលជួបសន្ទនាជាមួយសមាគមមិត្តភាពហុងគ្រី-វៀតណាម រួមជាមួយបណ្ដាអតីតយុទ្ធជនដែលបាន ចូលរួមបណ្ដាគណះកម្មាធិការឃ្លាំមើលកិច្ចព្រមព្រៀងសន្តិភាពប៉ារីសស្ដីពីវៀតណាម មុននេះផងដែរ។
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅហុងគ្រី នារសៀលថ្ងៃទី ១៧កញ្ញា
(តាមម៉ោងតំបន់) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួមនិង
មានបទថ្លែងមតិនៅវេទិកាអង្គភាពអាជីវកម្មវៀតណាម-ហុងគ្រី។ ប្រធានរដ្ឋ Truong Tan
Sangបានអះអាងថា÷ ក្នុងការផ្តួចផ្តើមគំនិតអំពីការអភិវឌ្ឍន៍និងធ្វើសមាហរណកម្ម វៀត
ណាមជានិច្ចកាលយកចិត្តទុកដាក់សហប្រតិបត្តិការជាមួយមិត្តភ័ក្តប្រពៃណី និងក្នុងនោះ
មានហុងគ្រទន្ទឹមនឹងនោះ ប្រធានរដ្ឋ ក៏បានសង្កត់ធ្ងនថា÷កិច្ចសហប្រតិបត្តិការជិតស្និទ្ធ
រវាងវៀតណាមនិងហុងគ្រីមិនគ្រាន់តែជួយឧបត្ថម្ភប្រទេសទាំងពីរតភ្ជាប់ជាមួយគ្នា
ប៉ុណ្ណោះទេ ថែមទាំងបង្កើតបណ្ដាញសហប្រតិបត្តិការទៀតផង ។ ប្រធានរដ្ឋ Truong Tan
Sang បានសង្កត់ធ្ងនថា÷“ខ្ញុំសូមសន្យាថា÷វៀតណាមជានិច្ចកាលបើកទ្វាទទួលបណ្ដា
វិនិយោគិនហុងគ្រី មកធ្វើអាជីវកម្មនៅវៀតណាយើងខ្ញុំសូមសន្យាបង្កលក្ខណះងាយស្រួល
ដើម្បីមិត្តទាំងឡាយរកស៊ីធ្វើអាជីវកម្មប្រកបដោយមានប្រសិទ្ធិភាព ពីមួយថ្ងៃទៅមួយថ្ងៃ។”