|
ប្រធានរដ្ឋលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ទីក្រុងម៉ានីល
របស់ហ្វីលីពីន។ |
(VOVworld) - នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ប្រធានរដ្ឋលោក Truong Tan Sang និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅកាន់ទីក្រុងម៉ានីលរបស់ ហ្វីលីពីនចាប់
ផ្ដើមចូលរួមសន្និសីទរបស់ថ្នាក់ដឹកនាំវេទិការសហប្រតិបតិ្តការ សេដ្ឋកិច្ចតំបន់អាស៊ី-
ប៉ាស៊ីហ្វិក (APEC) លើកទី២៣។នៅទីនេះ លោកប្រធានរដ្ឋ Truong Tan Sang បាន
មានជំនួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Faliciana Belmonte
និងទទួលជួបសន្ទនាជាមួយប្រធានសមាគមន៍មិត្ត ភាពហ្វីលីពីន-វៀតណាមលោក
Eddie Harde។នាថ្ងៃដដែល លោក Truong Tan Sang ក៏បានអញ្ជើញចូលរួមនិងថ្លែង
សន្ទរកថានៅសម័យប្រជុំលើកទី៦របស់ថ្នាក់ ដឹកនាំអង្គភាពអាជីវកម្ម APEC និង
ជួបចរចារជាំមួយប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino សំដៅរឹតបណ្ដឹង
ថែមទៀតទំនាក់ទំនងរវាងប្រទេស ទាំងពីរ។ គណៈប្រតិភូវៀតណាមចូលរួមសន្និ
សីទកំពូល APEC លើកនេះគឺសំដៅម្ចាស់ ការរួមវិភាគទានក្នុងខ្លឹមសារសំខាន់ៗ
ជាពិសេសគឺបញ្ហាទាក់ទិនដល់ការតភ្ជាប់ សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រភពធនធានមនុស្ស
សន្តិសុខស្បៀងអាហារ ហើយនឹង ម្ចាស់ការត្រៀមរៀបចំធ្វើប្រទេសម្ចាស់នៃ APEC
២០១៧៕