ប្រធានរដ្ឋវៀតណាមអញ្ជើញទៅជូនពរឆ្នាំថ្មីកម្មករនៅទីក្រុងហូជីមិញ

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅជូនពរឆ្នាំថ្មីកម្មករនៅទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅជូនពរឆ្នាំថ្មីកម្មករនៅទីក្រុងហូជីមិញ(http://laodong.com.vn/)

          (VOV)_នាព្រឹកថ្ងៃទី៣១ មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានអញ្ជើញ ទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីកម្មករនៅក្រុម​ហ៊ុនចំកាត់ស្បែកជើង
Hue Phong ខ័ណ្ឌ Go Vap ទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅទី
នេះ ប្រធានរដ្ឋ ​Truong Tan Sang បានអោយដឹងថា៖ ក្នុងឆ្នាំ ២០១៤នេះការបើក​ទីផ្សារ
ធំៗ នៅ៖​អាមេរិក រុស្ស៊ី សមាជិក APEC …។ល។ នេះនឹងជា​ឱកាស​និងការ​សាកល្បង សំរាប់ក្រុមហ៊ុន Hue Phong ក៏ដូចជា​អង្គភាពអាជីវកម្មក្នុងប្រទេសនានា៖

          “ នាពេលខាងមុខនេះ វៀតណាមនឹងបើកទ្វាទីផ្សារ ​និង​ទីផ្សារផ្សេងៗ ទៀតក៏ បានបើកទ្វាជាមួយវៀតណាម។ ​ដូច្នេះ ​មាន​គោលបំណងថា៖ យើងនឹងឆ្លៀតយកបាន
ឱកាស ផង និងចេះទប់ទល់ជាមួយការសាកល្បងផង ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍
យ៉ាង ខ្លាំងក្លាជាងទៀតនា​ពេលខាងមុខនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ