ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau

(VOVworld) - នាថ្ងៃទី២៤ កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង
គណៈប្រតិភូមជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria –
Vung Tau ភាគខាងត្បូងវៀតណាមដើម្បីស្វែងយល់អំពីស្ថានភាពអភិវឌ្ឍន៍ សេដ្ឋ
កិច្ចសង្គម​ ធានាសន្តិសុខយោធានៅទីនេះ។ក្នុងជំនួបសំណេះសំណាលជាមួយ
ជនរួមជាតិអ្នកនេសាទ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋជានិច្ចកាលបង្ក
លក្ខណៈងាយស្រួលនិងយកចិត្តទុកដាក់ដល់សកម្មភាពរបស់អ្នកនេសាទនៅ
សមុទ្រ ហើយសកម្មពិភាគ្សាជាមួយប្រទេសនានាដោះស្រាយបញ្ហាតំបន់ត្រួតស៊ី
គ្នាដើម្បីអ្នកនេសាទនឹងនរចិត្តច្បាមជាប់សមុទ្រ។
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ជូនអំណោយសំរាប់អ្នកនេសាទ

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Truong Tan Sang បានទៅសាកសួរសុខទុក្ខ
កម្មាភិបាល បុគ្គលិកនៃគណៈកម្មការគ្រប់គ្រងមណ្ឌលឧស្សាហកម្មឯកទេស Phu
 My ៣។

មុននោះ នាព្រឹកថ្ងៃនេះ លោក Truong Tan Sang បានអញ្ជើញទៅទស្សនាក្រុមហ៊ុន
 Vietubes ដែលជាក្រុមហ៊ុនសាជីវកម្មរវាងវៀតណាមជាមួយជប៉ុននិងន័រវេសដែល
មានជំនាញផលិតបំពង់គ្រប់ប្រភេទសំរាប់ផ្នែកប្រេងឧស្ម័ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ