ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឃុំកោះ Tho Chu ខេត្ត Kien Giang
|
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ
ឃុំកោះ Tho Chu ខេត្ត Kien Giang(រូបថតៈ tuoitre.vn)
|
(VOVworld)-នាព្រឹកថ្ងៃទី៣កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម
ជាមួយក្រុមការងាររបស់មជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅ ឃុំ
កោះ Tho Chu ស្រុក Phu Quoc ខេត្ត Kien Giang (វៀតណាម) ។នៅទីនេះ លោក
Truong Tan Sang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីអំពី ការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខលើភូមិភាគ។ ក្នុងជំនួបនេះ ថ្នាក់ដឹក
នាំខេត្ត Kien Giang បានស្នើរជាមួយលោកប្រធានរដ្ឋនិងរដ្ឋាភិបាល លើកកម្រិត
ថ្នាក់ឃុំ Tho Chu ឡើងជាស្រុក Tho Chu ចំណុះខេត្ត Kien Giang។
មុននោះ លោកប្រធានរដ្ឋបានអញ្ជើញទៅទស្សនាកងវរសេនាធំ ១៥២ នៃ បញ្ជាការដ្ឋានយោធភូមិភាគទី៩ ប៉ូស្តការពារព្រំដែនTho Chu ចំណុះបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្ត Kien Giang។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធាន
រដ្ឋ Truong Tan Sang បានជូនអំណោយឲ្យកុមារនិងសិស្សានុសិស្សក្រីក្រលើកោះ
ផងដែរ៕