|
ប្រធានរដ្ឋវៀតណាមអញ្ជើញមកបំពេញការងារនៅខេត្ត Quang Ninh។ |
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦ឧសភា ប្រធានរដ្ឋវៀតណាម
Truong Tan Sang បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត
Quang Ninh។ នារសៀលថ្ងៃទី៥ឧសភាប្រធានរដ្ឋ Truong Tan Sang និង
ក្រុមការងារបានមកទស្សនាមណ្ឌលផ្ទះនៅរបស់កម្មាករក្រុមហ៊ុនភាគ
ហ៊ុនធ្យូង Vang Danh-Vinacomin (សង្កាត់ Vang Danh ទីក្រុង Uong Bi)។
នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានកោតសសើររាល់ការខំប្រឹង
ប្រែងរបស់សមូហភាពអង្គភាពអាជីវកម្មទន្ទឹមនឹងនោះអធិប្បាយបញ្ហា ជាច្រើនដែលកម្មាភិបាលពលករនៃក្រុមហ៊ុនលើកឡើង។នាព្រឹកថ្ងៃទី
៦ឧសភា ប្រធានរដ្ឋ Truong Tan Sang បានមកទស្សនានិងសំណេះ
សំណាលជាមួយកម្មាភិបាលក្រុមហ៊ុនភាគហ៊ុនផលិតគ្រឿងយន្តចំណុះ
សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-ផលរ៉ែវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
Truong Tan Sang បានលើកច្បាស់ថា៖
“ប្រការសប្បាយបំផុតគឺនៅទីនេះជួរកម្មាភិបាលមានថ្វីដៃល្អ កន្លែងស្នាក់
នៅស្ថិរភាព។ ក្រុមហ៊ុនត្រូវគិតគូរដល់ការងារធ្វើ ផលិតកម្មដើម្បីបង្កើន
ប្រាក់ខែសំរាប់ពលករ។ ការងារនេះបក្សនិងរដ្ឋក៏ត្រូវគិតគូរប៉ុន្តែមុនបង្អស់
ក្រុមហ៊ុននិងពលករត្រូវយកចិត្តទុកដាក់និងខំប្រឹងប្រែងតាមរយៈទិន្នផល
ពលកម្ម និងចំណូល៕”