ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយល្អប្រសើរដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) - មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចវៀតណាមនិងសហគ្រាសរបស់ប្រជាជនខ្មែរដើមកំណើតវៀតណាម ដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។ 
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយល្អប្រសើរដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1ពិធីជូនដំណើរលោកប្រធានរដ្ឋ  Nguyen Xuan Phuc នៅអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២២ ខែធ្នូ តាមម៉ោងនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយល្អប្រសើរនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចវៀតណាមនិងសហគ្រាសរបស់ប្រជាជនខ្មែរដើមកំណើតវៀតណាម ដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។ នៅទីនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះរលកវិនិយោគថ្មីរបស់វៀតណាម ដែលផ្តោតលើវិស័យនិរន្តរភាព ដូចជា ដាំដើមឈើហូបផ្លែសម្រាប់ការនាំចេញ និងថាមពលស្អាតនៅកម្ពុជា។ បើតាមលោកប្រធានរដ្ឋ ធុរកិច្ចវៀតណាមត្រូវពង្រឹងទាំងទំហំនិងគុណភាពវិនិយោគនៅកម្ពុជា ដោយជំរុញរលកវិនិយោគថ្មីនៅកម្ពុជា ជាពិសេសលើវិស័យដែលមានសក្តានុពលដូចជា អចលនទ្រព្យ សំណង់ កសិកម្ម លក់រាយ ទេសចរណ៍ និងកម្សាន្តជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ