ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់អំណោយដល់ជនក្រីក្រ ក្នុងកម្មវិធី “បុណ្យតេតសប្បុរស” នៅ Kien Giang

(VOVWORLD) - ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះកម្មវិធី “បុណ្យតេតសប្បុរស” សម្រាប់ជនក្រីក្រដែលត្រូវបាន រៀបចំឡើងយ៉ាងទូលំទូលាយជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីបម្រើ ជីវភាពរស់នៅរបស់ប្រជាជន។ 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់អំណោយដល់ជនក្រីក្រ ក្នុងកម្មវិធី “បុណ្យតេតសប្បុរស” នៅ Kien Giang - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់គ្រួសារគោលនយោបាយនៅស្រុក Hon Dat ខេត្ត Kien Giang។ (រូបថត៖ Van Sy/ laodong.vn)
នាព្រឹកថ្ងៃទី១០ មករានេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាពិព័រណ៌បុណ្យតេតបម្រើជនក្រីក្រ; ចូលរួមក្នុងកម្មវិធី "បុណ្យ តេតសប្បុរស"; ជូនផ្ទះមេត្តាធម៌ ជូនអំណោយដល់កុមារ អ្នកនេសាទ គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅស្រុក Hon Dat ខេត្ត Kien Giang។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះកម្មវិធី “បុណ្យតេតសប្បុរស” សម្រាប់ជនក្រីក្រដែលត្រូវបាន រៀបចំឡើងយ៉ាងទូលំទូលាយជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីបម្រើ ជីវភាពរស់នៅរបស់ប្រជាជន។ លោកប្រធានរដ្ឋបានស្នើថា អាជ្ញាធរខេត្ត Kien Giang និងស្រុក Hon Dat បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌបន្ថែមទៀត ដើម្បីជួយ ឧបត្ថម្ភកម្មករ កម្មការិនី មុខសញ្ញាគោលនយោបាយនៅមូលដ្ឋាន ដើម្បីឲ្យ "ប្រជាជន គ្រូបរូប ក្រុមគ្រួសារទាំងអស់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយក្ដីសប្បាយ រីករាយ” រួមចំណែកពង្រីកប្រពៃណីដ៏ភ្លឺស្វាងនៃតំបន់ដីវីរភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ