ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh

(VOVWORLD) - នារសៀលថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ និងជោគជ័យនៃពិធីបើក “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឡាវ-វៀតណាមឆ្នាំ ២០២២”  ព្រមទាំងបានសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទំហំធំណាស់។ តាមនោះ ភាគីទាំងពីរត្រូវបន្តពង្រីកទំនាក់ទំនងនយោបាយល្អប្រសើរឲ្យកាន់តែស្អិតរមួត ហើយប្រែក្លាយសក្តានុពលនិងគុណសម្បត្តិទាំងនោះទៅជាផែនការសហប្រតិបត្តិការ គម្រោងការ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជាមួយគ្នា សម្របសម្រួលយ៉ាងជិតស្និទ្ធ និងចាត់វិធានការនានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ក៏ដូចជាការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់ និងសេដ្ឋកិច្ចឌីជីថល។ ភាគីទាំងពីរបានឯកភាពរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីគាំទ្រកម្ពុជាបំពេញប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយរក្សាបាននូវសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ