ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទស្សនានិងបំពេញការងារនៅយោធភូមិភាគទី ១

(VOVWORLD) - លោកប្រធានរដ្ឋបានស្នើឱ្យថ្នាក់ដឹកនាំនិងមេបញ្ជាការយោធភូមិភាគទី១ ផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ ដោយជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ និងគោលមាគ៌ាយោធា ការពារជាតិរបស់បក្ស ដោយប្រកាន់ខ្ជាប់នូវភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី ជាពិសេសទិសដៅការងារយោធា ការពារជាតិ និងការកសាងកងទ័ពត្រូវបានកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្ស។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទស្សនានិងបំពេញការងារនៅយោធភូមិភាគទី ១ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជាមួយថ្នាក់ដឹកនាំ និងនាយសេនាធិការនៃបញ្ជាការដ្ឋានយោធភូមិភាគទី ១ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៥ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ-សន្តិសុខ អគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជន បានអញ្ជើញទៅសាកសួរសុខទុក្ខ បំពេញការងារ និងពិនិត្យលទ្ធផលអនុវត្តន៍ការងារយោធានិងការពារជាតិនៅយោធភូមិភាគទី១ ខេត្ត Thai Nguyen។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិ តំបន់ Viet Bac តែងតែជា  “ខែល” ដ៏រឹងមាំ នៅភាគឦសាននៃប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើឱ្យថ្នាក់ដឹកនាំនិងមេបញ្ជាការយោធភូមិភាគទី១ ផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ ដោយជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ និងគោលមាគ៌ាយោធា ការពារជាតិរបស់បក្ស ដោយប្រកាន់ខ្ជាប់នូវភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី ជាពិសេសទិសដៅការងារយោធា ការពារជាតិ និងការកសាងកងទ័ពត្រូវបានកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្ស។ ជាពិសេស គឺត្រូវពង្រឹងការងារក្តាប់ជាប់ស្ថានការណ៍ ស្រាវជ្រាវ វាយតម្លៃ និងព្យាករណ៍ស្ថានភាពស្មុគ្រស្មាញ; រកឃើញភ្លាមៗនូវរាល់ផែនការ និងសកម្មភាពបំផ្លិចបំផ្លាញរបស់កម្លាំងអរិភាពនិងប្រតិកិរិយា ដើម្បីឆ្លើយតបដោយម្ចាស់ការ  ការពារយ៉ាងរឹងមាំទឹកដីនៃមាតុភូមិ បំពេញយ៉ាងល្អមុខងារគ្រប់គ្រងរដ្ឋ ការពារជាតិ នៅតាមមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ