ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពី

(VOVWORLD) - នៅវេលាម៉ោង១៤ថ្ងៃទី២៣ខែសីហា តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ បានអញ្ជើញទៅដល់រដ្ឋធានី Addis Ababa ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រធា ធិបតេយ្យសហព័ន្ធអេត្បូពី ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ សីហា តាមការអញ្ជើញរបស់ប្រធានាធិបតី Mulatu Teshome។ ពីធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការបានប្រារព្ធយ៉ាងមហោឡារិកនៅអាកាសយានដ្ឋានអន្តរជាតិ Bole នៃរដ្ឋធានី Addis Ababa។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពី - ảnh 1ពិធីទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមត្រូវបានប្រារព្វជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិ Bole នៃរដ្ឋធានី Addis Ababa 

នាពេលរសៀលថ្ងៃដដែល នៅវិមានប្រធានាធិបតីនៃរដ្ឋធានី Addis Ababa ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីអេត្យូពី លោក Mulatu Teshome។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ អំពីស្ថានភាពនៃប្រទេសនីមួយៗ ស្ថានភាពក្នុងតំបន់ ក៏ដូចជាទិសដៅនិងវិធានការដើម្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែកសកម្មរបស់អេត្បូពីក្នុងសហភាពអាហ្វ្រិក ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិក៏ដូចជាសកម្មភាពរក្សាសន្តិ ភាព ធានាសន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់និងពិភពលោក។ ប្រធានាធិបតី Mulatu Teshome ក៏បានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសអេត្យូពីនិងជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងបង្កើតនូវកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរនាពេលខាងមុខ។

ភាគីទាំងពីរបានចាត់ទុកថា វៀតណាមនិងអេត្យូពីមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើរ ហើយនេះគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ជម្រុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសក្នុងវិស័យដែលភាគីទាំងពីរមានសក្តានុពលនិងតម្រូវការ។ ភាគីទាំងពីរបានព្រមព្រៀងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរធ្វើការវិនិយោគលើទីផ្សាររបស់គ្នាទៅវិញទៅ មក ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ជាប្រចាំ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងរដ្ឋសភា  ការជួបប្រាស្រ័យប្រជាជននិងជម្រុញការជួបប្រាស្រ័យវប្បធម៌ កីឡាដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅ មក។

បញ្ចប់ជំនួបពិភាក្សា ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីអេត្បូពី លោក Mulatu Teshome បានអញ្ជើញធ្វើជាសាក្សី ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពី - ảnh 2 ទិដ្ឋភាពនៃពិធី ទទួលស្វាគមន៍ប្រធានរដ្ឋលោក Tran Dai Quang នៅអាកាសយានដ្ឋានអន្តរជាតិ Bole នៃរដ្ឋធានី Addis Ababa

ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីអេត្បូពី បានអញ្ជើញជួបជាមួយអ្នកសារព័ត៌មានដោយប្រកាសពីលទ្ធផលនៃជំនួបពិភាក្សា។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានាធិបតី លោក Mulatu Teshome បានឲ្យដឹងថា ក្នុងក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរមតិនិងបានឯកភាពលើវិធានការមួយចំនួន សំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ លោកប្រធានាធិបតីបានចាត់ទុកថា ភាគីទាំងពីរនៅមានសក្កានុភាពសហប្រតិបត្តិការជាច្រើនអំពីពាណិជ្ជកម្មនិងវិនិយោគ ជាពិសេស លើវិស័យកសិកម្ម អប់រំ កែច្នៃម្ហូបអាហារ អភិ វឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងអាកាសចរណ៍ជាដើម។

រីឯខ្លួនវិញ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងយ៉ាងដូច្នេះ៖“យើងខ្ញុំបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនគឺបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ ដើម្បីវឌ្ឍនភាព ភាពសម្បូររុងរឿងរួមក្នុងតំបន់អាស៊ីនិងអាហ្រ្វិក ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធ និងកិច្ចសហប្រតិ បត្តិការ Nam-Nam។ វៀតណាមសូមចូលរួមអបអរសាទរចំពោះការដែលអេត្យូពីបានរួមចំណែកសកម្មក្នុងតួនាទីជសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអាណត្តិ២០១៧-២០១៨ ចូលរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក”។

នាយប់ថ្ងៃដដែល តាមម៉ោងតំបន់ នៅវិមានប្រធានាធិបតីនៅរដ្ឋធានី Addis Ababa ប្រធានាធិបតីអេត្យូពី លោក Mulatu Teshome និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីជប់លៀងទទួលស្វាគមន៍នូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់ប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ