ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត នៃប្រទេសនានាដែលអញ្ជើញជូនសារតាំង

(VOVWORLD) -នាព្រឹកថ្ងៃទី១៧ ខែឧសភា នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួម (UAE) ឯកអគ្គរដ្ឋទូត Mozambique និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានអញ្ជើញជូនសារតាំងដល់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត នៃប្រទេសនានាដែលអញ្ជើញជូនសារតាំង - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត នៃប្រទេសនានាដែលអញ្ជើញមកជូនសារតាំង

ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួម (UAE) លោក Obaid AI Dhaheri, លោក Tran Dai Quang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើវិស័យជាច្រើន ជាមួយ UAE និងតែងតែមានគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយ UAE ដូចជាការបង្កើនផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ដថ្នាក់ ដោយខិតខំប្រឹង ប្រែងធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុលារអាមេរិកក្នុង រយៈពេលប៉ុន្មានឆ្នាំខាងមុខ។

រីឯក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Mozambique លោក Leonardo Pene,  លោក Tran Dai Quang បានអបអរសាទរប្រទេស Mozambique ដែលបានរក្សាស្ថិរភាព នយោបាយ និង ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកំរិតខ្ពស់ ហើយលោកក៏សង្ឃឹមថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោក Leonardo Pene នឹងលើកកំពស់តួនាទី និងជម្រុញយ៉ាងសកម្មនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង  Mozambique និយាយដោយឡែក និង បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកនិយាយករួម ឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសលើវិស័យកសិកម្មគមនាគមន៍ ដឹកជញ្ជូន រុករករ៉ែ និងអប់រំជាដើម។ល។

ចំណែកក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ លោក Tran Dai Quang បានលើកឡើងច្បាស់ថា ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម- កូរ៉េខាងត្បូង បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា លើវិស័យជាច្រើន ហើយការពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនង កិច្ចសហ ប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង ប្រាកដជាសក្តិសមនឹងតម្រូវការជាក់ ស្តែង ក៏ដូចជាឆ័ន្ទះ និងផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំង សង្ឃឹមថាភាគីទាំងពីរបង្កើនការជួបប្រាស្រ័យគ្នាឲ្យបានច្រើន ដើម្បីរួមចំណែក ពង្រឹងទំនុកទុកចិត្តខាងនយោបាយ និង បង្កបរិយាកាសងាយស្រួលសំរាប់ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ