ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា
(VOVWORLD) -នារសៀលថ្ងៃទី៥មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយលោក Harjit Sing Sajjan រដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ឧសភា។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោក Harjit Singh Sajjan ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងបង្កើនថែមទៀត ទំនាក់ទំនងជាមួយកាណាដា ដើម្បី ផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងបន្ថែមទៀតថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Hajiit Singh Sajjan បានជម្រាបលោកប្រធានរដ្ឋអំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ព្រមទាំងឲ្យដឹងថា ភាគីទាំងពីរបានឯកភាពនូវទិសដៅនិងវិធានការ ដើម្បីជម្រុញទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលខាងមុខ។ លោក Harjit Singh Sajjan បានសង្កត់ធ្ងន់ថា៖ កាណាដាគាំទ្រការយកច្បាប់ជាចម្បង ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី៕