ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី
(VOVWORLD) -នារលៀលថ្ងៃទី ២៨ មិថុនា តាមម៉ោងតំបន់ (ល្ងាចថ្ងៃដដែលតាមម៉ោងនៅទីក្រុងហាណូយ) ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Minsk បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុសប្រកបដោយជោគជ័យ
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី |
នារលៀលថ្ងៃទី ២៨ មិថុនា តាមម៉ោងតំបន់ (ល្ងាចថ្ងៃដដែលតាមម៉ោងនៅទីក្រុងហាណូយ) ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Minsk បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុសប្រកបដោយជោគជ័យ និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៨ មិថុនា ដល់ថ្ងៃទី ១ កក្ដដា ២០១៧ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ដំណើរទស្សនកិច្ចនេះបានអះអាងថាវៀតណាមគោរព និងមានបំណងសហប្រតិបត្តិការទ្វេភាគីជាមួយរុស្ស៊ីដោយឥតឈប់ឈរ ហើយបង្កើតកម្លាំងចលករជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។ ព្រមទាំងបន្តអះអាងគោលនយោបាយឥតងាករេរបស់វៀតណាមគឺចាត់ទុក សហព័ន្ធរុស្ស៊ីជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេស ហើយជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជឿទុកចិត្ត៕