ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អបអរសាទររាល់គោលគំនិតអភិវឌ្ឍន៍របស់ឥណ្ឌា
(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មានរបស់ឥណ្ឌា នាថ្ងៃទី២៨ខែកុម្ភៈ បានចុះផ្សាយនូវបទសម្ភាសន៍ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មុននឹងដំណើរបំពេញទស្សនកិច្ចថ្នាក់ រដ្ឋនៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤មិនា ដែលក្នុងនោះ លោក Tran Dai Quang បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លា ការបង្កើនទំនាក់ទំនង ពាណិ ជ្ជកម្ម ក៏ដូចជាជម្រុញការតភ្ជាប់ផ្លូវសមុទ្រនិងផ្លូវអាកាសរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang |
ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោក Tran Dai Quang បានលើកឡើង នូវដំណោះស្រាយដើម្បីប្រទេសទាំងពីរអាចទទួលបានទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងកម្រិត ១៥ពាន់លាន ដុល្លាអាមេរិកនាឆ្នាំ២០២០។ ក៏យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អបអរសាទរចំពោះរាល់ គោលគំនិតរបស់ឥណ្ឌា ដូចជា “ Made in India” “Digital India” និង “១០០ Smart Citis” ព្រមទាំងចាត់ទុកថា រាល់សមិទ្ធិដែលឥណ្ឌាទទួលបានក្នុងដំណើរការអភិវឌ្ឍន៍ខឿនសេដ្ឋ កិច្ចបញ្ញានឹងបើកចេញនូវឱ កាសសហប្រតិបត្តិការសម្រាប់ការវិនិយោគនិងធ្វើអាជីវ កម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ៕