ប្រធានរដ្ឋវៀតណាម៖ ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី គឺមិនអាចរំលោភបានឡើយ
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទស្សនា
សលាសភាបណ្ឌិតការពារប្រទេស (រូបថតៈ qdnd)
|
(VOVworld)-នាព្រឹកថ្ងៃទី៧មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅទស្សនា បណ្ឌិតសភាការពារប្រទេស និងជួបសំណេះសំណាល ជាមួយថ្នាក់បំប៉ន់ចំណេះដឹងការពារជាតិសន្តិសុខជំនាន់ទី៥៧។ នេះជាថ្នាក់បំប៉ន់ សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំនៃបណ្តា្កក្រសួងផ្នែកនានានៅមជ្ឈឹម និងថ្នាក់ដឹក
នាំនៅខេត្ត ក្រុងមួយចំនួនក្រោមឱវាទមជ្ឈឹម ។ ថ្លែងមតិនៅទីនេះ លោក Truong
Tan Sang បានសង្កត់ធ្ងន់ថា ចំពោះវៀតណាម ភាពឯករាជ្យ អធិបតេយ្យភាព
ឯកភាព បូរណភាពដែនដី កោះសមុទ្ររបស់មាតុប្រទេស គឺពិសិដ្ឋនិងមិនអាច
រំលោភបានឡើយ។ជំនាន់សព្វថ្ងៃ មានភារកិច្ចការពារ រក្សា និងប្រគល់ឲ្យជំនាន់
ក្រោយៗ ដើម្បីប្រទេសជាតិអភិវឌ្ឍន៍គង់វង្ស។ លោកប្រធានរដ្ឋក៏បានវិភាគរាល់ ដំណោះស្រាយដែលបានបក្សនិងរដ្ឋលើកឡើង ដើម្បីអនុវត្តបណ្តាភារកិច្ចពោល
ខាងលើ ដូចជា លើកកំពស់កម្លាំងទូទៅ និងបង្កើនកម្លាំងផ្ទៃក្នុងរបស់ប្រទេស
ជាតិជាដើម។ ព្រមជាមួយគ្នានោះ ត្រូវឆ្លៀតយកការគាំទ្ររបស់សហគមន៍អន្តរ
ជាតិ គួបផ្សំកម្លាំងពលំរបស់ជនជាតិ ជាមួយកម្លាំងសម័យកាល ដើម្បីអនុវត្ត ប្រកបដោយជោគជ័យភារកិច្ចការពារមាតុប្រទេស៕