តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសាធារណៈរដ្ឋកាហ្សាក់ស្តង់ Nursultan Nazarbaev
នាយប់ថ្ងៃទី ៩ កញ្ញា (តាមម៉ោងតំបន់) ប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់រដ្ឋធានី អាស្តាណា ចាប់ផ្តើម ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ កាហ្សាក់ស្តង់ ក្នុងរយៈពេលដ ២ ថ្ងៃ គឺ ថ្ងៃទី ១០ និងទី
១១ កញ្ញា។ គោលដៅនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sang គឺសំដៅ
ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងប្រទេសទាំង ២ ពិសេសលើវិស័យ ធ្វើអាជីវកម្មប្រេងឧស្ម័ន។ ចាប់ផ្តើម
ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយសហភាព
គយនិងរដ្ឋាការរួមមាន រុស្ស៊ី បែឡារូស និង កាហ្សាក់ស្តង់ដើម្បីលើកកំពស់តំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីនិងនាំទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចវិនិយោគឲ្យសមស្រប
នឹងទំនាក់ទំនងនយោបាយរវាងប្រទេសទាំង ២។ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍
លើកទី ២០ ទិវាបង្កើតទំនាក់ទំនងរវាង ប្រទេសទាំង ២ ប្រធានរដ្ឋ Truong Tan Sang នឹង
ចូលរួមពិធីបើក “បណ្ដាទិវាវប្បធម៍ វៀតណាមនៅកាហ្សាក់ស្តង់។ ក្នុងឱកាសនេះដែរ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមផ្ញើជូនអស់លោកអ្នកនាងអត្ថបទសរសេដោយមាន
ចំណងជើងថា៖“ការបង្កើនទំនាក់ទំនង វៀតណាម-កាហ្សាក់ស្តង់”។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់!
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ចាប់ផ្តើម ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ កាហ្សាក់ស្តង់ក្នុងរយៈពេលដ ២ ថ្ងៃ គឺ ថ្ងៃទី ១០ និងទី ១១ កញ្ញា។ |