ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី Goh Chok Tong

ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី Goh Chok Tong - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយ
អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Goh Chok Tong (រូបថត៖TTXVN)


(VOVworld) - នាព្រឹកថ្ងៃទី២៤ កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Goh Chok Tong។
នៅទីនេះ លោក Goh Chok Tong បានអះអាងថា សឹង្ហបុរីត្រៀមខ្លួនជាស្រេចចែក
រំលែកបទពិសោធន៍ និងជួយឧបត្ថម្ភវៀតណាម ក្នុងបណ្ដាវិស័យដូចជា អភិវឌ្ឍន៍
ប្រព័ន្ធធនាគារទាក់ទាញប្រភពទុនដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់
គុណភាពរបស់ប្រភពធនធានមនុស្សជាដើម។លោក Truong Tan Sang បានចែក
រំលែកអំពីសមិទ្ធិផលសេដ្ឋកិច្ចសង្គម ក៏ដូចជាការខំប្រឹងប្រែងរបស់វៀតណាម ក្នុង
ដំណើរការធ្វើសមាហរណ្ឌកម្មនៅក្នុងសេដ្ឋកិច្ចអន្តរជាតិ ព្រមទាំងចាត់ទុកថា សំ
ណើររបស់សឹង្ហបុរីក្នុងការជួយឧបត្ថម្ភវៀតណាម គឺសមស្របជាមួយលក្ខណៈ
របស់វៀតណាមនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ