ប្រធានរដ្ឋវៀតណាម Truong Tan Sang​​ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

ទទួលសេចក្តីអញ្ចើញរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នាថ្ងៃទី ២៦ កក្កដា ប្រធាន
រដ្ឋវៀតណាម Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅ បំពេញ
ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ ក្នុងក្រប់ខ័ណ្ឌដំណើរទស្សនកិច្ចចាប់ពី ថ្ងៃទី
២៦ ដល់ទី ៣០ កក្ដដា ប្រធានរដ្ឋ Truong Tan Sang នឹងជួបចរចារជាមួយ ប្រធានាធិបតី
រុស្ស៊ី Vladimir Putin ។ ប្រធានរដ្ឋ Truong Tan Sang នឹងជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី
រុស្ស៊ីនិងជាប្រធានគណៈបក្សប្រទេសរុស្ស៊ីឯកភាព Dmitry Medvedev និងបណ្ដាមន្ត្រី
ជាន់ខ្ពស់រុស្ស៊ីផ្សេងៗទៀត។ ក្រៅពីនោះ ប្រធានរដ្ឋ Truong Tan Sang នឹងទៅទស្សនា
នៅតំបន់ស្វយ័ត Nhenhetsky និងចូលរួមក្នុងពិធីទទួលចន្តេប្រេងដំបូងនៃអណ្តូងប្រេង
Khosedai ខាងលិច ចំណុះក្រុមហ៊ុនសាជីវកម្ម Rusvietpetro។ គោលដៅនៃដំណើរ
ទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sang សំដៅបន្តពង្រឹងអភិវឌ្ឍន៍ទំនាក់ទំនង
មិត្តភាពប្រពៃណី ដៃគូរយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ព្រមទាំងបង្កើនការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំនិង
ប្រជាជននៃប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ ក្នុងឱកាសនេះវិទ្យុសម្លេងវៀតណាម
មានអត្ថបទសរសេរដោយមានចំណងជើងថា៖ “វៀតណាម-រុស្ស៊ីជំរុញទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រ”។សូមអញ្ចើញអស់លោកអ្នកនាងតាមដានស្តាប់បន្ទាប់ពីផ្នែកព័ត៌មាន៕ 
ប្រធានរដ្ឋវៀតណាម Truong Tan Sang​​ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ