ប្រធានរដ្ឋវៀតណាមTruong Tan Sang ជួបធ្វើការជាមួយសមាគមអ្នកចាស់ជរា

ប្រធានរដ្ឋវៀតណាមTruong Tan Sang ជួបធ្វើការជាមួយសមាគមអ្នកចាស់ជរា - ảnh 1
ប្រធានរដ្ឋ Truong Tan Sang (http://hanoimoi.com.vn)

(VOV)-ការថែទាំឲជនចាស់ជរាជាការរួមចំណែកកែលំអជីវភាពរស់នៅ របស់ប្រជាជន ស្ថិរភាពសង្គម ជាពិសេសគឺការពង្រឹងទំនុកទុកចិត្តរបស់ ប្រជាជនទៅលើបក្សកុម្មុយ
និស្ត វៀតណាមនិងរបប។ នេះជាការបញ្ជារបស់ ប្រធានរដ្ឋ Truong Tan Sang ក្នុងពិធីជួប​ធ្វើការជាមួយ សមាគមជនចាស់ជរាវៀតណាមនាថ្ងៃទី២កក្កដា។ ប្រធានមជ្ឈឹមសមាគម ជនចាស់ជរាវៀតណាម Cu Thi Hau បានរាយការណ៌ជាមួយប្រធានរដ្ឋ​អំពីសកម្មភាពរបស់ សមាគម។ ប្រធានរដ្ឋ​Truong Tan Sang បានវាយតំលៃខ្ពស់រាល់សកម្មភាព របស់សមាគម និងសង្កត់ធ្ងន់ថា ​តាមរយៈការថែទាំឲ្យជនចាស់ជរា គឺជា ការពង្រឹងជំនឿជឿជាក់របស់
ប្រជាជន។ ប្រធានរដ្ឋមានប្រសាសាន៌ថា៖

“ការងារថែទាំអោយមនុស្សចាស ទទួលបាន​សមិទ្ធិ​ជាច្រើនហើយ និងយើងត្រូវខំប្រឹង
ប្រែងរក្សារ  និងពង្រីកជាអតិបរមា។ លទ្ធផលនេះ រួមចំណែកលើកស្ទុយជីវភាពរស់ នៅរបស់ប្រជាជន សណ្ដាប់ធ្នាប់សង្គម  រួមចំណែកយ៉ាងសកម្មសកម្ម ក្នុងការកសាង 
និងការពារប្រទេស ក្នុងសភាពការណ៍ថ្មី ទន្ទឹមនឹងនោះ ពង្រឹងទំនុកទុកចិត្ត របស់ប្រជាជន
ទៅលើបក្ស និង របប ។”

ប្រតិកម្មទៅវិញ

ផ្សេងៗ