ប្រធានរដ្ឋសភាកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម និងឡាវ
(VOVWORLD) - ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Saysomphone Phomvihane។
ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន |
យោងតាមសេចក្តីប្រកាស កាលពីថ្ងៃទី៧ ខែកញ្ញា របស់រដ្ឋសភាកម្ពុជាបានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយប្រធានរដ្ឋសភាសម្ដេច ហេង សំរិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា និងអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Saysomphone Phomvihane។ ដំណើរទស្សនកិច្ចនេះសំដៅពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ជាមួយរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ៕