ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
(VOVWORLD) - នេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់សម្តេច ឃួន សុដារី ក្នុងនាមជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី និងប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ vna) |
នារសៀលថ្ងៃទី២ ធ្នូ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភា សម្តេច ឃួន ស៊ូដារី បានអញ្ជើញជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong; អញ្ជើញជួបសម្ដែងការគួរសមជាមួយលោកប្រធានរដ្ឋ Vo Van Thuong; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; ទស្សនា និងធ្វើការនៅខេត្ត Ha Nam។ នេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់សម្តេច ឃួន សុដារី ក្នុងនាមជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ហើយមានក្បាលម៉ាស៊ីនដឹកនាំថ្មីនាខែសីហា ឆ្នាំ២០២៣៕