ប្រធានរដ្ឋសភាជូនពរឆ្នាំថ្មីនៅស្ថានីយ៍ទួរទស្សន៍ជាតិនិងស្ថានីយ៍ផ្សាយសំលេងវៀតណាម
|
ប្រធានរដ្ឋសភាជូនពរឆ្នាំថ្មីនៅស្ថានីយ៍ទួរទស្សន៍ជាតិ |
(VOV)_ស្ថានីយ៍ទួរទស្សន៍វៀតណាមត្រូវបន្តលើកកំបស់គុណភាព ខ្លឹមសារនៃ
បណ្ដាកម្មវិធីផ្សាយទូរទស្សន៍។ នេះគឺជាការថ្លែងមតិរបស់ប្រធានរដ្ឋសភាវៀត ណាម លោក Nguyen Sinh Hung នៅក្នុងពេលទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី
សមូហភាព កម្មាភិបាល អ្នកយកព័ត៍មាន អ្នកនិពន្ធ អ្នកបច្ចេកទេស និងពលករ
នៅស្ថានីយ៍ទួរទស្សន៍វៀតណាម នាព្រឹកថ្ងៃទី១៣ កុម្ភះ ក្នុងឱកាសបុណ្យតេតប្រ
ពៃណី២០១៥។ អបអរសាទរការអភិវឌ្ឍន៍របស់ស្ថានីយ៍ទួរទស្សន៍វៀតណាម និង
លទ្ធផលលេចធ្លោក្នុងការងារផ្សព្វផ្សាយ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung
ក៏មានគោលបំណងថា៖ ស្ថានីយ៍ទួរទស្សន៍វៀតណាមបន្តលើកកំពស់គុណភាព
បណ្ដាកម្មវិធីទួរទស្សន៍លើគ្រប់ជ្រុងជ្រោយ បង្ហាញច្បាស់រាល់សកម្មភាពរបស់រដ្ឋសភា សមាជិកសភាជាមួយអ្នកបោះឆ្នោត និងប្រជាជន…លៗ។
រសៀលថ្ងៃទី១៣កុម្ផះលោក Nguyen Sinh Hung បានជូនពរឆ្នាំថ្មី សមូហភាព
កម្មាភិបាល អ្នកយកព័ត៍មាន អ្នកនិពន្ធ អ្នកបច្ចេកទេសនៃវិទ្យុសំលេងវៀតណាម
កាណាល់ទូរទស្សន៍រដ្ឋសភា។
នាព្រឹកថ្ងៃទី១៣ កុម្ភះ នៅក្នុងពិធីជួបមុខជាមួយថ្នាក់ដឹកនាំ កម្មាភិបាល
បុគ្គលិកនៃបណ្ដាគណៈកម្មាធិការរដ្ឋសភា ក្នុងឱកាសបុណ្យតេតប្រពៃណី២០១៥
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានលើកសរសើរ និងកត់
សម្គាល់រាល់ការខំប្រឹងប្រែងរបស់សមូហភាព ថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិក
រដ្ឋសភា ក្នុងឆ្នាំ ២០១៤កន្លងទៅ។ស្នាដៃទាំងនេះបានរួមចំណែកលើកកំពស់ប្រសិ
ទ្ធិភាព គុណភាពនៃសកម្មភាពរបស់រដ្ឋសភានិយាយដោយឡែក និងការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិនិយាយរួម។ ក្នុងឆ្នាំ ២០១៥ ប្រទេសជាតិមាន
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងនយោបាយសំខាន់ជាច្រើន ប្រធានរដ្ឋសភាលោក
Nguyen Sinh Hungបានសង្កត់ធ្ងន់ថា៖ សមាជិកសភាម្នាក់ៗ កម្មាភិបាលម្នាក់ៗ និង
បុគ្គលិកម្នាក់ៗរបស់រដ្ឋសភា ត្រូវខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បី
សម្រេចល្អគ្រប់ការងារកសាងនីតិបញ្ញាត្តិ បន្តលាតត្រដាងអនុវត្តរាល់ខ្លឹមសារនៃ
រដ្ឋធម្មនុញ្ញ អនុវត្តរាល់សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ដើម្បីអនុវត្តប្រកបដោយ
ជោគជ័យនូវរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម…លៗ
|
លោក ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអញ្ជើញមកជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល អ្នកយកព័ត៍មាន អ្នកនិពន្ធ VOV(រូបថតVOV) |
នារសៀលថ្ងៃទី១៣កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានអញ្ជើញមកជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល អ្នកយក
ព័ត៍មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម កាណាល់ផ្សាយ
ទួរទស្សន៍សភា។ នៅឱកាសនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាមបានរាយ
ការណ៍ជាមួយលោក Nguyen Sinh Hung អំពីសមិទ្ធិដែលវិទ្យុសម្លេងវៀតណាម
ទទួលបានក្នុងអំឡុង៧០ឆ្នាំកន្លងទៅ។ លោក Nguyen Sinh Hung បានបំណង
ថា៖ វិទ្យុសម្លេងវៀតណាមផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរ និងលើកកំពស់សមត្ថ
ភាពប្រកួតប្រជែងថែមទៀត៕