ប្រធានរដ្ឋសភាជួបធ្វើការនៅទីក្រុង Dak Lak ដោយផ្តល់យោបល់លើយន្តការជាក់ស្តែងមួយសម្រាប់មូលដ្ឋាន

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ មិថុនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានប្រព្រឹត្តទៅកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាប្រជាជននីតិកាលទី ១០ អាណត្តិ ២០២១-២០២៦។
ប្រធានរដ្ឋសភាជួបធ្វើការនៅទីក្រុង Dak Lak  ដោយផ្តល់យោបល់លើយន្តការជាក់ស្តែងមួយសម្រាប់មូលដ្ឋាន - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ក្នុងអាណត្តិ ២០២១-២០២៦ ក្រុមប្រឹក្សាប្រជាជនខេត្ត  Dak Lak  នីតិកាលទី ១០ បន្តការផ្លាស់ប្តូថ្មី ពង្រឹងគុណភាពនិងប្រសិទ្ធភាពថែមទៀត (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនគួរតែលើកកម្ពស់ការផ្តួចផ្តើមគំនិត ការច្នៃប្រឌិត ថ្មីក្នុងការត្រួតពិនិត្យ ការផ្ទៀងផ្ទាត់ ការសួរដេញដោលនិងការជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ព្រមទាំងចូលរួមមតិយោបល់បង្កើតច្បាប់ទៀតផង។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជឿជាក់ថា ខេត្ត Dak Lak នឹងក្លាយជាបង្គោលកំណើនសេដ្ឋកិច្ចមួយដែលទាក់ទាញនិងរីកសាយភាយនៅក្នុងតំបន់សេដ្ឋកិច្ចតំបន់ Tay Nguyen ដោយមានចក្ខុវិស័យក្លាយជាចំណុចកណ្តាលនៃតំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជានិងអនុតំបន់ទន្លេមេគង្គ។

“ខេត្តចាំបាច់ត្រូវបង្កើតយន្តការនិងគោលនយោបាយដើម្បីអភិវឌ្ឍន៍ផ្សាភ្ជាប់តំបន់ ក្នុងការទាក់ ទាញការវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសមកាលកម្មនិងទំនើប តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយខេត្តនិងតំបន់ជិតខាងនិងអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ជំរុញបរិយាកាសវិនិយោគអាជីវកម្មឱ្យមានភាពទាក់ទាញនិងមានការប្រកួតប្រជែងខ្ពស់។ ផ្តល់អាទិភាពដល់ធនធានវិនិយោគដើម្បីឱ្យទីក្រុង Buon Ma Thuot ឆាប់បានក្លាយជាមជ្ឈមណ្ឌលនៅតំបន់ Tay Nguyen និងអភិវឌ្ឍន៍តាមទិសដៅបៃតង អេកូឡូស៊ី ភាពវៃឆ្លាត ដែលបង្ហាញពីអត្តសញ្ញាណរបស់តំបន់”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក  Vuong Dinh Hue។

នាថ្ងៃដដែលប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចុះសួរសុខទុក្ខនិងជូនអំណោយដល់កម្មករនិងនិយោជិកដែលកំពុងជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត Dak Lak៕

ប្រតិកម្មទៅវិញ

ផ្សេងៗ