ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី៣០ ខែឧសភា គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជាដឹកនាំដោយប្រធានរដ្ឋសភាសម្ដេច ហេង សំរិននិងលោកជំទាវ បានបញ្ចប់យ៉ាងល្អប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃ ទី២៨ដល់ថ្ងៃទី៣០ ខែឧសភា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេច ហេង សំរិន បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN) |
នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាសម្ដេច ហេង សំរិន បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc អចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong ជួបសវនាការជាមួយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ លោក Tran Thanh Man បំពេញទស្សនកិច្ចនៅខេត្ត Ha Nam ហើយដាំដើមឈើ អនុស្សាវរីយ៍នៅមណ្ឌលទេសចរណ៍ Tam Chuc ស្រុក Kim Bang។ ក្នុងឱកាស នេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយសម្ដេច ហេង សំរិន ក៏បានទៅដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធ ជនពលី ហើយ ដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតម្កល សពផងដែរ។
នៅបណ្ដាជំនួប ភាគីទាំងពីរបានឯកភាពគ្នា បន្តបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូ និងជំនួបរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពិរ ក៏ដូចជារវាង ក្រសួង ស្ថាប័ន សមូហភាព និងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ភាគី ទាំងពីរបានឯកភាពសហការគ្នាយ៉ាងស្អិតរមួតដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា ព្រមទាំងសង្កត់ធ្ងន់លើសារ សំខាន់នៃការឃោសនាអប់រំអំពីប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបតិ្ត ការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាទៅកាន់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងបន្តជំរុញខ្លាំងនូវ កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បង្កើនការជួយ ឧបត្ថម្ភគ្នាទៅវិញទៅមករវាងបណ្ដាក្រសួង ស្ថាប័ន សមូហភាព និងតំបន់នានា នៃប្រទេសទាំងពីរផងដែរ។
ចំពោះកិច្ចសហប្រតិបតិ្តការសភា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហ ការក្នុងការឃ្លាំមើលលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការដែលត្រូវបានចុះហត្ថ លេខា ជំរុញកិច្ចសហប្រតិបតិ្តការរវាងស្ថាប័នជំនួយការនោះគឺគណៈលេខាធិការ រដ្ឋសភាកម្ពុជានិងខុទ្ទកាល័យរដ្ឋសភាកម្ពុជា ជាពិសេសគឺក្នុងវិស័យបណ្ដុះ បណ្ដាលកម្មាភិបាលនិងបច្ចេកវិទ្យាព័ត៌មាន។ ភាគីទាំងពីរបានឯកភាពសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំកិច្ចប្រជុំអន្តរជាតិនៅប្រទេសទាំងពីរដូចជាសន្និបាតអន្តរសភានៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងសហភាពអន្តរសភាពិភពលោក (IPU) ជា ដើម៕