ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Nam
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ២៩ ខែឧសភា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រធានរដ្ឋសភា សម្តេច ហេងសំរិន និងភរិយា បានអញ្ជើញដាក់កម្រងផ្កានិងចូលប្រាង្គ គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងលេខាគណៈកម្មាធិការបក្សខេត្ត Ha Nam |
បន្ទាប់មក គណៈប្រតិភូបានអញ្ជើញធ្វើដំណើរមកទស្សនានិងធ្វើការនៅខេត្ត Ha Nam នៃភាគខាងជើងប្រទេសវៀតណាម។
នៅខេត្ត Ha Nam អគ្គលេខា គណៈកម្មាធិការបក្សខេត្ត Ha Nam លោក Nguyen Dinh Khang បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិននិងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អគ្គលេខានៃគណៈកម្មាធិការបក្ស ខេត្ត Ha Nam, លោក Nguyen Dinh Khang មានបំណង ចង់បន្តពង្រឹងទំនាក់ទំនងរវាងខេត្តនានានៃប្រទេសទាំងពីរនាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសង្ឃឹមថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្ស រដ្ឋ រដ្ឋសភានិងប្រជាជននៃប្រទេសទាំងពីរ។ សម្តេច ហេង សំរិន បានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលវៀតណាមនិយាយរួមនិងខេត្ត Ha Nam និយាយដោយឡែក នឹងបន្តទទួលបានសមិទ្ធិផលថ្មីក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងក្របខ័ណ្ឌនៃដដំណើរទស្សនកិច្ចនៅខេត្ត Ha Nam ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្តេចហេងសំរិននិងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលេជាទីកន្លែងប្រារព្ធមហោស្រពវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak ២០១៩ ផងដែរ៕