ប្រធានរដ្ឋសភាបង់ក្លាដែសលាលែងពីតំណែង

(VOVWORLD) - ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury កាលពីថ្ងៃទី ២ ខែកញ្ញា បានដាក់ពាក្យលាលែងពីតំណែងទៅលោកប្រធានាធិបតី Mohammad Shahabuddin ក្រោយរយៈពេលជិត៤សប្តាហ៍ បន្ទាប់ពីលោក Mohammad Shahabuddin បានរំលាយរដ្ឋសភា និងអតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានចាកចេញពីប្រទេស។

ការសម្រេចលាលែងពីតំណែងរបស់លោកស្រី Chaudhury បានធ្វើឡើងក្នុងបរិបទដែលអ្នកនយោបាយរូបនេះ ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កម្មករម្នាក់នៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល។

ប្រធានរដ្ឋសភាបង់ក្លាដែសលាលែងពីតំណែង - ảnh 1លោកស្រី Shirin Sharmin Chaudhury។ រូបថត៖ Facebook

ការលាលែងពីតំណែងរបស់លោកស្រី Chaudhury បានធ្វើឱ្យមានការព្រួយបារម្ភអំពីចន្លោះប្រហោងនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ អ្នកជំនាញផ្នែកច្បាប់នាំមុខគេ Shahdhin Malik បានឲ្យដឹងថា អស្ថិរភាពនយោបាយបានកើតឡើងបន្ទាប់ពីលោកស្រី Chaudhury បានលាលែងពីតំណែង ហើយអនុប្រធានរដ្ឋសភាបង់ក្លាដែសក៏ត្រូវបានចាប់ខ្លួនផងដែរ។

លោកស្រី Chaudhury អតីតមេធាវីបានក្លាយជាប្រធានរដ្ឋសភាបង់ក្លាដែសនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៣ ហើយបានកាន់តំណែងនេះជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។ លោកស្រីបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ ២០១៤ ២០១៨ ហើយ២០២៤ ក្នុងនាមជាបេក្ខជននៃគណបក្ស Awami League (AL) ក្នុងអំឡុងពេលជិត១៦ឆ្នាំនៃការកាន់អំណាចរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ