ប្រធានរដ្ឋសភាប្រគល់គ្រឿងឥស្សរិយយស្សឯករាជ្យថ្នាក់ទី ១ ជូនខេត្ត Dak Nong

(VOVWORLD) - ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវគោលដៅដែលបានកំណត់នោះ ខេត្ត Dak Nong ចាំបាច់ត្រូវអនុវត្តន៍ជាបន្ទាន់នូវផែនការខេត្ត ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងកម្មវិធី ផែនការ គម្រោង ភារកិច្ចជាក់លាក់ ស្របតាមផែនការអភិវឌ្ឍន៍តំបន់ខ្ពង់រាបកណ្តាល និងទូទាំងប្រទេស។
ប្រធានរដ្ឋសភាប្រគល់គ្រឿងឥស្សរិយយស្សឯករាជ្យថ្នាក់ទី ១ ជូនខេត្ត Dak Nong - ảnh 1ប្រធានរដ្ឋសភាប្រគល់គ្រឿងឥស្សរិយយស្សឯករាជ្យថ្នាក់ទី ១ ជូនខេត្ត Dak Nong។ រូបថត៖ VOV

នាយប់ថ្ងៃទី ២៣ មីនា នៅទីក្រុង Gia Nghia ខេត្ត Dak Nong ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតខេត្តឡើងវិញ (១ មករា ២០០៤ - ១ មករា ២០២៤) និងពិធីប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១ សម្រាប់ខេត្ត។

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកោតសរសើរចំពោះសមិទ្ធិផលដែលខេត្ត Dak Nong សម្រេចបានក្នុងរយៈពេល ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍។ ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវគោលដៅដែលបានកំណត់នោះ ខេត្ត Dak Nong ចាំបាច់ត្រូវអនុវត្តន៍ជាបន្ទាន់នូវផែនការខេត្ត ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងកម្មវិធី ផែនការ គម្រោង ភារកិច្ចជាក់លាក់ ស្របតាមផែនការអភិវឌ្ឍន៍តំបន់ខ្ពង់រាបកណ្តាល និងទូទាំងប្រទេស។ ក្នុងនោះខេត្តចាំបាច់ត្រូវខិតខំប្រឹងប្រែងប្រែក្លាយខេត្តដែលមានការអភិវឌ្ឍន៍ល្អនៅតំបន់ខ្ពង់រាបកណ្តាលនាឆ្នាំ ២០៣០ - មជ្ឈមណ្ឌលថាមពលកកើតឡើងវិញក្នុងតំបន់។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍កសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ តភ្ជាប់ខ្សែសង្វាក់តម្លៃជាមួយទីផ្សារ អភិវឌ្ឍន៍ទេសចរណ៍សម្រាកលំហែកាយអេកូឡូស៊ី លើកកម្ពស់គុណសម្បត្តិអំពីអាកាសធាតុ ទេសភាពធម្មជាតិ អត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល និងឧទ្យានភូមិសាស្ត្រសកលលោកយូណេស្កូ Dak Nong ។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការអភិវឌ្ឍវប្បធម៌សង្គម ធានាវឌ្ឍនភាព និងយុត្តិធម៌សង្គម លើកកំពស់តម្លៃវប្បធម៌ដ៏វិសេសវិសាលប្រវត្តិសាស្ត្របដិវត្តន៍របស់តំបន់ដី និងមនុស្ស Dak Nong; អនុវត្តន៍គោលនយោបាយសន្តិសុខសង្គមឱ្យបានល្អ។ យោងតាមលោកប្រធានរដ្ឋសភាបានឲ្យដឹងថា ខេត្ត Dak Nong មានក្រុមជនជាតិចំនួន ៤០ រស់នៅជាមួយគ្នា ដូច្នេះខេត្តត្រូវផ្តោតការយកចិត្តទុកដាក់លើការថែទាំ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ជនជាតិភាគតិច; អនុវត្តន៍គោលនយោបាយដីធ្លីឲ្យបានល្អសម្រាប់ជនជាតិភាគតិច។

មុននោះ នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានរៀបចំសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១-២០៣០ និងជំរុញការវិនិយោគផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ