(VOVworld) - នារសៀលថ្ងៃទី១០ ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក
Pranab Mukherjee។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បាន អះអាងថា វៀត
ណាមជានិច្ចកាលគាំទ្រគោលនយោបាយ “ឆ្ពោះទៅខាងកើត” និងការបង្កើនវត្តមាន
របស់ឥណ្ឌានៅតំបន់អាស៊ីអាគ្នេយ៍។ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោកស្រី
Nguyen Thi Kim Ngan បានថ្លែងអំណរគុណនិងវាយ តំលៃខ្ពស់ចំពោះគោលជំហ
សកម្មរបស់ឥណ្ឌាស្ដីអំពីបញ្ហាសមុទ្រខាងកើត។
|
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee (រូបថត៖Trong Duc/TTXVN) |
រីឯខ្លួនវិញ ប្រធានាធិបតីលោក Pranab Mukherjee ចាត់ទុកថា ឥណ្ឌានិងវៀត
ណាមចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ជំរុញខ្លាំងថែមទៀតនូវ
វិធានការពន្លឿនពាណិជ្ជកម្ម បង្កើតបរិយាកាសងាយស្រួលសំរាប់វិនិយោគិន
អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យ
ទទួលបាន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។
នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ជួបសន្ទនាជាមួយសមាជិកមូលនិធិឥណ្ឌានៅរដ្ឋធានី ញូវដេលី។ថ្លែងមតិនៅទី
នេះ លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា នាពេលខាងមុខ
ប្រទេសទាំងពីរនឹងបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យថ្មីៗដូចជាប្រើ
ប្រាស់ថាមពលបរិមាណូដើម្បីសន្តិភាព ស្រាវជ្រាវនិងប្រើប្រាស់អវកាសដើម្បី
សន្តិ ភាព ក៏ដូចជាវិស័យបច្ចេកវិទ្យាខ្ពស់មួយចំនួនផ្សេងទៀត។លោកស្រី
Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា ឥណ្ឌាជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជ
កម្មធំបំផុត របស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៥ពាន់
៥រយលាន ដុល្លាអាមេរិកក្នុងមួយឆ្នាំ។
រីឯខ្លួនវិញ សមាជិកគណៈនាយកមូលនិធិឥណ្ឌា រដ្ឋមន្រ្តីក្រសួងផ្លូវដែក
ឥណ្ឌាលោក Suresh Prabhu ចាត់ទុកថា ភាគីទាំងពីរមានវិស័យសហប្រតិបតិ្តការ
សក្ដានុភាពជាច្រើន។ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់លោកស្រីប្រធានរដ្ឋ
សភានឹងជាការចាប់ផ្ដើមនៃទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ទទួលជួបសន្ទនាជាមួយលោក Dinesh Kumar Sarraf ប្រធាននិងនាយកប្រតិបត្តិ
ក្រុមហ៊ុនប្រេងឧស្ម័នឥណ្ឌា ONGC Videsh៕