ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបគណៈប្រតិភូគណៈ កម្មាធិការសេវាយោធាព្រឹទ្ធសភាអាមេរិក

(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan សំដែងបំណងថា ប្រទេសទាំងពីរនឹងបន្តសន្យាលើការដោះស្រាយ ផលវិបាកដោយសង្គ្រាមបន្សល់ទុកមក ហើយរដ្ឋសភានិងរដ្ឋអំណាចអាមេរិក បន្តជួយឧបត្ថម្ភវៀតណាមសំរេចការបោសសម្អាតជាតិគីមីពុលនៅព្រលានយន្តហោះ Da Nang និងព្រលានយន្តហោះ Bien Hoa។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបគណៈប្រតិភូគណៈ កម្មាធិការសេវាយោធាព្រឹទ្ធសភាអាមេរិក - ảnh 1 រូបភាពនៃជំនួបសន្ទនានេះ (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី១ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើ្ជញជួបសន្ទនាជាមួយគណៈ ប្រតិភូគណៈកម្មាធិការសេវាយោធាព្រឹទ្ធសភាអាមេរិក ដឹកនាំដោយព្រឹទ្ធសមាជិក លោក John McCain ប្រធានគណៈកម្មាធិការសេវាយោធាព្រឹទ្ធសភា ដែលកំពុង បំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan សំដែងបំណងថា ប្រទេសទាំងពីរនឹងបន្តសន្យាលើការដោះស្រាយ ផលវិបាកដោយសង្គ្រាមបន្សល់ទុកមក ហើយរដ្ឋសភានិងរដ្ឋអំណាចអាមេរិក បន្តជួយឧបត្ថម្ភវៀតណាមសំរេចការបោសសម្អាតជាតិគីមីពុលនៅព្រលានយន្តហោះ Da Nang និងព្រលានយន្តហោះ Bien Hoa។លោកស្រីប្រធានរដ្ឋសភាក៏ សុំឲ្យ រដ្ឋសភាអាមេរិកបន្តគាំទ្រការលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល របស់ក្រសួងកសិកម្មអាមេរិក ដែលបានដាក់ចេញរបាំងខាងបច្ចេកទេសហួស កំរិតចំពោះផលិតផលនេះ។

        នៅជំនួបនេះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរមតិអំពីបញ្ហាតំបន់និងអន្តរជាតិ មួយចំនួន ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។ភាគីទាំងពីរសុទ្ធតែ សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ ជំលោះដោយសន្តិវិធី ក៏ដូជាគោរពច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ