ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាអគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាអគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម (CPI-M) លោក Sitaram Yechury
(រូបថត៖quochoi.vn)

(VOVworld) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា នារសៀលថ្ងៃទី៩ ធ្នូ
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួប
សន្ទនាជាមួយអគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម (CPI-M) លោក
 Sitaram Yechury។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
បានសំដែងក្ដីសប្បាយរីករាយដោយឃើញថា នាពេលកន្លងទៅ បើទោះបីជាមាន
ការលំបាកសាកល្បងជាច្រើនក្ដី គណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយម នៅមាន
ឥទ្ធិពលនិងសម្លេងដ៏សំខាន់លើឆាកនយោបាយ ហើយ នាំមុខក្នុងការតស៊ូរបស់
គណៈបក្សឆ្វេងនិយមក្នុងការការពារសិទ្ធិនិងផល ប្រយោជន៍របស់ជនក្រីក្រ ជន
ជាតិភាគតិច វណ្ណៈកម្មករនិងពលករឥណ្ឌា។
រីឯខ្លួនវិញ អគ្គលេខាគណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយមលោក Sitaram
 Yechury បានសំដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានឹងរួម
ចំណែកជំរុញទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ និងបក្សទាំងពីរ។
លោក Sitaram Yechury អះអាងថា គណៈបក្សកុម្មុយនីស្តឥណ្ឌាម៉ាក្ស៍និយមក៏ ដូច
ជាគណៈបក្សផ្សេងៗទៀតរបស់ឥណ្ឌាជានិច្ចកាលគោរពនិងមានគោលបំណង
សហប្រតិបតិ្តការជាមួយបក្សកុម្មុយនីស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ