|
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងអ្នកសម្របសម្រួលអ.ស.បនិងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាមលោក Kalma Malhotra |
(VOVworld) - នារសៀលថ្ងៃទី៤ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត
ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក
Kalma Malhotra អ្នកសម្របសម្រួលអ.ស.បនិងជាប្រធានតំណាង UNDP ប្រចាំនៅ
វៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានថ្លែង អំណរគុណចំពោះ
ការគាំទ្ររបស់អ.ស.បនិង UNDP ចំពោះដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅ
វៀតណាម។រដ្ឋសភាវៀតណាមស្វាគមន៍អ.ស.បតាមរយៈកម្មវិធីអភិវឌ្ឍន៍ UNDP
បានជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពចំពោះសកម្ម ភាពរបស់រដ្ឋសភាសំដៅ
លើកកំពស់សមត្ថភាពសំរាប់សមាជិកសភាវៀតណាមក្នុងការងារនិតិបញ្ញត្តិនិង
ឃ្លាំមើល។
រីឯខ្លួនវិញ លោក Kalma Malhotra សង្កត់ធ្ងន់ថា អ.ស.បនឹងបន្តសហការជាមួយ
រដ្ឋសភាវៀតណាមក្នុងការតាក់តែងឯកសារច្បាប់ជាច្រើន ព្រមទាំងសំដែងគោល
បំណងនាំវៀតណាមក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់៕