ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតចិននិងអូស្ត្រាលី

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតចិននិងអូស្ត្រាលី - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទុតចិន


(VOVworld)-ថ្លែងមតិនៅក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀត
ណាមលោក Hong Xiaoyong នារសៀលថ្ងៃទី២៤ឧសភា ប្រធានរដ្ឋសភា វៀតណាម
លោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យវៀតណាមនិងចិនបង្កើន ការគាំទ្រគ្នា
ទៅវិញទៅមកលើបណ្តាវេទិការអន្តរសភាតំបន់និងពិភពលោក។ លោកស្រី Nguyen
Thi Kim Ngan ក៏បានស្នើរឲ្យចិនដោះស្រាយឲ្យសមស្របនូវ បញ្ហាសមុទ្រខាងកើត
ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងគោរពផលប្រ យោគស្របច្បាប់របស់គ្នា
ទៅវិញទៅមក។ រីឯខ្លួនវិញ លោក​ Hong Xiaoyong មានបំណងថា ប្រទេសទាំងពីរ
នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតចិននិងអូស្ត្រាលី - ảnh 2
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទុតអូស្ត្រាលី

        នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Hugh Borrowman មកជំរាប
លាបញ្ចប់បេសកកម្មការទូតនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ