ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅសាកសួរសុខទុកនិងជូនពរបុណ្យតេតសម្រាប់អ្នកជំងឺមហារិក
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅជួបសំណេះ សំណាលជាមួយវេជ្ជណ្ឌិត គិលានុបដ្ឋាយិកា ដែលកំពុងធ្វើការនៅមន្ទីរពេទ្យ K មូលដ្ឋាន Tan Trieu ខ័ណ្ឌ Ha Dong រដ្ឋធានីហាណូយ |
(VOVworld)-ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០១៧ នារសៀលថ្ងៃទី២៣ខែមករា
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅជួបសំណេះ
សំណាលជាមួយវេជ្ជណ្ឌិត គិលានុបដ្ឋាយិកា ដែលកំពុងធ្វើការនៅមន្ទីរពេទ្យ K
មូលដ្ឋាន Tan Trieu ខ័ណ្ឌ Ha Dong រដ្ឋធានីហាណូយ និងជូនអំណោយសម្រាប់
អ្នកជំងឺមហារិកដែលមានស្ថានភាពលំបាក។នៅទីនេះ លោកស្រី Nguyen Thi Kim
Ngan បានលើកច្បាស់ថា ក្រៅពីមុខងារពិនិត្យព្យាបាលជំងឺ មន្ទីរពេទ្យ K នៅបំពេញ
ភារកិច្ចស្រាវជ្រាវវិទ្យាសាស្ត្រ ធ្វើជាមូលដ្ឋានសម្រាប់និស្សិតរៀនមុខវិជ្ជាពេទ្យ មក
សិក្សារៀនសូត្រទៀតផង។ លោកស្រីប្រធានរដ្ឋសភាមានបំណងថា មន្ទីរពេទ្យនឹង
ក្លាយទៅជាមន្ទីរពេទ្យជួរមុខអំពីការព្យាបាលជំងឺមហារិកសម្រាប់ប្រជាជនគ្រប់រូប៕