ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទស្សនាស្ថានទូតវៀតណាមប្រចាំនៅគុយបា
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅគុយបា |
(VOVworld)-នាយប់ថ្ងៃទី២៨វិច្ឆិកា តាមម៉ោងតំបន់ ប្រធានរដ្ឋសភាវៀតណាម លោក
ស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយ
កម្មាភិបាលស្ថានទូតវៀតណាមនិងតំណាងសហគមន៍ជនវៀតណាមនៅគុយបា។
ថ្លែង មតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះរាល់ការ
ខិត ខំប្រឹងប្រែងរបស់ស្ថានទូតក៏ដូចជាសហគមន៍ជនវៀតណាមនៅគុយបា ក្នុងការ
អនុវត្ត គោលមាគ៌ា គោលនយោបាយកិច្ចការបទេសរបស់បក្សនិងរដ្ឋ រួមចំណែកបន្ត
ពង្រឹង ទំនាក់ទំនងបងប្អូនជាភាតរៈប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
វៀតណាម -គុយបា។
លោកស្រី Nguyen Thi Kim Ngan បានស្នើថា នាពេលខាងមុខ ស្ថានទូតគប្បី
ជម្រុញយ៉ាងសកម្មការអនុវត្តជាក់ស្តែងនូវលទ្ធផលនិងកិច្ចព្រមព្រៀងទទួលបានក្នុង
ដំណើរទស្សនកិច្ចជាន់ខ្ពស់និងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមចំណែកធ្វើឲ្យស៊ី
ជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-គុយបាផងដែរ៕