ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយប្រធានសភាជាតិបែលហ្ស៊ិកនិងប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់ EP
(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកដល់រដ្ឋធានី Brussels នៃព្រះរាជាណាចក្រប៊ែល ហ្ស៊ិក ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP) តាមការអញ្ជើញរបស់ ប្រធាន EP លោក Antonio Tajani ។ បន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញជួប សន្ទនា ជាមួយប្រធានសភាជាតិបែលហ្ស៉ិក Siegfried Bracke ផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាជាតិបែលហ្ស៉ិក លោក Siegfried Bracke |
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសម្តែងនូវបំណងប្រាថ្នា ចង់ជំរុញថែមទៀត រាល់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលបែលហ្ស៊ិកមានឧត្តមភាព និងវៀតណាមមានតម្រូវការ ដូចជា ថាមពលកកើតឡើងវិញ វាយោអគ្គិសនី និងថាមពលព្រះអាទិត្យជាដើម។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឱ្យភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ ការថែទាំសុខភាព ប្រជាជន កសិកម្ម ការអប់រំនិងការបណ្តុះបណ្តាល។ ធ្វើការផ្លាស់ប្តូរមតិអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងថា សភាជាតិបែលហ្សីកនឹងបន្តគាំទ្រនិងមានសំលេងដើម្បីជំរុញសភា អ៊ឺរ៉ុបមានផែនការអនុម័តកិច្ចព្រមព្រៀង EVFTA យ៉ាងឆាប់ៗ ដោយសារ ការផ្តល់សច្ចាប័នលើ EVFTA នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់ទាំងវៀតណាមនិងបែលហ្ស៊ិកក៏ដូចជាសហភាពអឺរ៉ុបផងដែរ។
សម្តែងក្តីរីករាយចំពោះដំណើរទស្សនកិច្ចនៅបែលហ្ស៉ិកលើកនេះ របស់ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan, លោក Siegfried Bracke ប្រធានសភាជាតិប៊ែលហ្សីកបានសង្កត់ធ្ងន់ថា ឥឡូវនេះគឺជាពេលវេលាសមស្របសម្រាប់ប្រ ទេសទាំងពីរ ពង្រីកនូវកិច្ចសហប្រតិបត្តិការនៅវិស័យថ្មីៗ ជាពិសេសគឺវិស័យកសិ កម្មតែម្តង។ សម្រាប់កិច្ចព្រមព្រៀង EVFTA, លោក Siegfried Bracke ចង់ឱ្យភាគីទាំងពីរ ធ្វើការរួមគ្នាដើម្បីពន្លឿនដំណើរការនៃការចុះហត្ថលេខានិងផ្តល់សច្ចា ប័នលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ ហើយបែលហ្សិកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញដំណើរការនេះក្នុងអាណត្តិសភាអឺរ៉ុបនាពេលខាងមុខ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្ដរជាតិ លោក Bernd Lange |
ក្នុងថ្ងៃដ៏ដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួប សន្ទនាជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (EP) លោក Bernd Lange ។ ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមកំពុងផ្តោតលើការអនុវត្តរាល់កិច្ចសន្យាដែលបាន ចែងក្នុងកិច្ចព្រមព្រៀង EVFTA ដោយសុឆន្ទៈនិងមានសកម្មភាពជាក់ស្តែង។ នៅក្នុងកិច្ចប្រជុំខែឧសភារដ្ឋសភាវៀតណាមនឹងពិចារណាលើការកែប្រែក្រមព្រហ្មទណ្ឌដើម្បីឱ្យបានកាន់តែប្រសើរជាងតាមបទដ្ឋានការងារអន្តរជាតិ។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ចង់ឱ្យប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិ គាំទ្រចំពោះការដាក់បញ្ចូលសំណុំឯកសារ EVFTA ចំនួន ២ និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) ជាអាទិភាពនៅក្នុងរបៀបវារៈរបស់ EP នៅដើមអាណត្តិថ្មីផងដែរ។
មានមតិឆ្លើយតបវិញ លោក Bernd Lange បានជម្រាបថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុងផ្តោតលើការដោះស្រាយនូវបញ្ហាមួយចំនួន ដូចជា Brexit។ ហេតុដូច្នេះដំណើរការនៃការចុះហត្ថលេខានិងការអនុម័តលើកិច្ចព្រមព្រៀង EVFTA ត្រូវយឺតយ៉ាវបន្តិច។ ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែ EP បានត្រៀមខ្លួនជាស្រេច និងរៀបចំគំរោងជាក់ស្តែងសម្រាប់ការចុះហត្ថលេខានិងអនុម័តលើ EVFTA ។ លោក Bernd Lange បានឲ្យដឹងថែមទៀតថា ការចុះហត្ថលេខានិងការអនុម័តលើ EVFTA អាចនឹងធ្វើឡើងនៅខែមិថុនានិងខែកក្កដាខាងមុខ ពោលគឺ EP បានបញ្ចប់ការបោះ ឆ្នោតនិងចាប់ផ្តើមអាណត្តិថ្មី៕