ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ខែមករា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង លោក Mun Mo-il ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម តាមការអញ្ជើញរបស់អយ្យការប្រជាជនកំពូលវៀតណាម។ 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង លោក  Mun Mo-il

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សារវាងប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូងជាមួយប្រធានអយ្យការប្រជាជនកំពូលកំពូល Le Minh Tri។ ពោលគឺ ការចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការដំណាក់កាល ២០១៩-២០២២ រវាងអយ្យការប្រជាជនកំពូលវៀតណាមជាមួយវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង ដែលជាមូលដ្ឋានសំខាន់ដើម្បីភាគីទាំងពីរបន្តអនុវត្តន៍រាល់សកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងមានបំណងថា អនុស្សារណៈនេះនឹងបានអនុវត្តយ៉ាងឆាប់ៗ។

ចំណែកឯប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង លោក Mun Mo-il បានស្នើឲ្យភាគីទាំងពីរ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិ បត្តិការមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក និងការចែករំលែកបទពិសោធ ន៍ក្នុងកិច្ចការជំនាញដើម្បីបម្រើប្រជាជនឲ្យកាន់តែល្អជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ