ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីប្រគល់រង្វាន់សារព័ត៌មាន “រយៈពេល ៧៥ ឆ្នាំនៃរដ្ឋសភាវៀតណាម”

(VOVWORLD) - នាយប់ថ្ងៃទី ៤ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់សារព័ត៌មាន “រយៈពេល៧៥ ឆ្នាំនៃរដ្ឋសភាវៀតណាម” ដើម្បីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃថ្ងៃបោះឆ្នោតសកលលើកដំបូង  (៦ មករា ១៩៤៦ - ៦ មករា ២០២១)។ 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីប្រគល់រង្វាន់សារព័ត៌មាន “រយៈពេល ៧៥ ឆ្នាំនៃរដ្ឋសភាវៀតណាម” - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong ជាមួយនឹងម្ចាស់រង្វាន់លេខ A

អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc បានឲ្យដឹងថា៖ ការរៀបចំរង្វាន់សារព័ត៌មានសរសេរលើប្រធានបទរដ្ឋសភា បានរួមចំណែកលើកកម្ពស់គុណភាព និងបរិមាណស្នាដៃសារព័ត៌មាន។ ជាងនេះទៅ ទៀត ចូលរួម លើកទឹកចិត្តប្រជាជន ទូទាំងប្រទេស ឲ្យពង្រីកប្រពៃណីស្នេហាជាតិ ដើម្បីអបអរសាទរមហា សន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៣ របស់បក្ស ការបោះឆ្នោតសមាជិកសភានីតិកាលទី ១០ និងសមាជិកនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២១- ២០២៦ ផងដែរ។ លោក Nguyen Hanh Phuc ឲ្យដឹងថែមទៀតថា៖ “សារព័ត៌មានគឺជាស្ពានតភ្ជាប់រវាងរដ្ឋសភាជាមួយអ្នកបោះឆ្នោត ដើម្បីជួយឲ្យការងារពាក់ព័ន្ធនឹងរដ្ឋសភា កាន់តែប្រសើរនិងមានគុណភាពជាង។ ខ្ញុំគិតថា រដ្ឋសភាជារបស់ប្រជាជន ប៉ុន្តែដើម្បីឱ្យរដ្ឋសភាខិតមកជិតប្រជាជន គឺមិនមានអ្វីប្រសើរជាជាងសារព័ត៌មានខ្លួនឯងទេ ពោលគឺតាមរយៈអ្នកសារព័ត៌មាន អ្នកយកព័ត៌មាន ដែលតែងតែ ផ្តល់ព័ត៌មានពីសាលប្រជុំ ទៅដល់ប្រជាជន ហើយក្នុងពេលតែមួយផ្តល់មតិយោបល់របស់ប្រជាជនដល់រដ្ឋសភា ដើម្បីរដ្ឋសភាអាចស្វែងយល់ពីបំណងប្រាថ្នានិងរាល់ការលំបាករបស់ប្រជាជនទៀតសោត”។

បន្ទាប់ពីដំណើរការអស់រយៈពេលជាង ៤ ខែមក គណៈកម្មាធិការរៀបចំទទួលបានវណ្ណកម្មជិត ៥០០ ពី ស្ថាប័នសារព័ត៌មានចំនួន ៥១។ មានស្នាដៃល្អៗ ចំនួន ៤៣ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ A, B, C និងរង្វាន់លើកទឹកចិត្ត។ ក្នុងនោះ វិទ្យុសម្លេងវៀតណាមទទួលបានរង្វាន់លេខ A មួយរង្វាន់, រង្វាន់លេខ C មួយរង្វាន់ និងរង្វាន់លើកទឹកចិត្តមួយរង្វាន់ផងដែរ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ