ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃវិស័យធនាគារលើកទី ៨

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ ធនាគារជាតិវៀត ណាមបានរៀបចំសន្និបាតប្រឡងប្រណាំងស្នេហាជាតិ វិស័យធនាគារលើកទី ៨។ 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃវិស័យធនាគារលើកទី ៨ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់បុគ្គលនិងសមូហភាពនៃវិស័យធនាគារ (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ វិស័យធនា គារបន្តស្រាវជ្រាវ សិក្សានិងអនុវត្តតាមសតិអារម្មណ៍របស់លោកប្រធាន ហូជីមិញ អំពីការប្រឡងប្រណាំងស្នេហាជាតិ៖ “វិស័យធនាគារត្រូវផ្លាស់ប្តូរទម្រង់និងវិធីសាស្រ្ត នៃការបំផុសចលនាប្រឡងប្រណាំងស្នេហារជាតិ។ ទន្ទឹមជាមួយគ្នានោះ ចាំបាច់ត្រូវមានការរួមបញ្ចូលគ្នា រវាងចលនាប្រឡងប្រណាំងជាប្រចាំជាមួយនឹងចលនាប្រឡងប្រណាំងតាមប្រធាន បទ ដើម្បីគាំទ្រដល់ការអនុវត្តគោល ដៅនិងភារកិច្ច។ យ៉ាងណាមិញ ខ្លឹម សារនៃការប្រឡងប្រណាំងគួរតែបន្តប្រកាន់ខ្ជាប់នូវតម្រូវការនិងភារកិច្ចស្នូលរបស់ផ្នែកធនាគារ ជាពិសេស ត្រូវភ្ជាប់ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយ “សុវត្ថិភាព-ប្រសិទ្ធភាព - និរន្តរភាព” រួមជាមួយការច្នៃប្រឌិតដោយឥតឈប់ឈរ ដើម្បីផ្តល់បន្ថែមនូវផលិតផលទំនើបនិងសេវាកម្មធនាគារទំនើបផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ