ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទលើកសសើរជនមានគុណូបការៈ

(VOVWORLD) -នាព្រឹកថ្ងៃទី២១កក្កដា នៅទីស្នាក់ការក្រសួងនគរបាលវៀតណាមបានប្រព្រឹត្តទៅ សន្និសីទលើកសរសើរជនមានគុណូបការៈចំពោះបដិវត្តន៍ក្នុងជួរនគរបាលប្រជាជន ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីថ្ងៃទី២៧កក្កដា។ ��សមាគមមិត្តភាពកម្ពុជា-វៀតណាម។ 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទលើកសសើរជនមានគុណូបការៈ - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទលើក សសើរជនមានគុណូបការៈក្នុងជួរនគរបាលប្រជាជន 

នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរចំពោះរាល់ការខិតខំ ប្រឹងប្រែង ស្នាដៃនិងយុទ្ធជ័យរបស់យុទ្ធជនពិការ សាច់ញាត្តិយុទ្ធជនពលី និងជន មានគុណូបការៈចំពោះបដិវត្តន៍ក្នុងជួរនគរបាលប្រជាជន ព្រមទាំងទទួលស្គាល់និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុងការតបស្នងសងគុណរបស់កង កម្លាំងនគរបាលវៀតណាមនាពេលកន្លងទៅ។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញ ផ្តល់អនុសាសន៍ថា៖

“កងកម្លាំងនគរបាលប្រជាជនគប្បីជ្រួតជ្រាបត្រឹមត្រូវនិងរៀបចំអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវគោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនមានគុណូបការៈ និងសាច់ញាត្តិយុទ្ធជនពលី។ ជាពិសេស ផ្តោតការយកចិត្តទុកដាក់ទៅលើការងារ អប់រំ បណ្តុះបណ្តាល និងបង្កើតការងារធ្វើសម្រាប់ជនមានគុណូបការៈនិងសាច់ ញាត្តិរបស់គេ មុនបង្អស់គឺសម្រាប់គ្រួសារជួបការលំបាកក្នុងជីវភាពរស់នៅផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ