ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

(VOVWORLD) -នាព្រឹកថ្ងៃទី២៧មិថុនា នៅសង្កាត់ Hung Phu ខ័ណ្ឌ Cai Rang ទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមសមាជិក សភាមណ្ឌលបោះឆ្នោតលេខ១ ទីក្រុង ហូជីមិញ បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោត។ 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា កិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ទទួលបានជោគជ័យយ៉ាងត្រចះត្រចង ។ កិច្ចប្រជុំនេះបានអនុម័តលើច្បាប់ចំនួន១២ សេចក្តីសម្រេចចិត្តចំនួន១២និងផ្តល់ មតិទៅលើគំរោងច្បាប់ចំនួន៦។

        នាពេលរសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Giai Xuan ស្រុក Phong Dien ផងដែរ។

        ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញ ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Chieng Den ទីក្រុង Son La។ នៅទីនេះ លោកស្រី Tong Thi Phong បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Son La គប្បីផ្តោតការយក ចិត្តទុកដាក់ វិនិយោគសាងសងសំណង់ផ្គត់ផ្គងទឹកស្អាតនិងគមនាគមន៍ជនបទជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ