ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបមុខបណ្ដាសមាជិកសភាក្នុងដំណាក់កាលនានា
|
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបមុខបណ្ដាសមាជិកសភាក្នុងដំណាក់កាលនានា |
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ នាព្រឹកថ្ងៃទី១ កុម្ភះ នៅ
ទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំជំនួបប្រាស្រ័យរវាង
ថ្នាក់ដឹកនាំរដ្ឋសភា ជាមួយដំណាងសមាជិក សមាជិកាសភាក្នុងដំណាក់កាលនា
នា។ នៅទីនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានលើកច្បាស់ថា៖
រដ្ឋសភា នីតិកាលទី១២ បាននិងកំពុងពង្រឹងនិងពង្រីកសមិទ្ធិផលធំធេងនានា
របស់បណ្ដាថ្នាក់ដឹកនាំ សមាជិក សមាជិកាសភា ក្នុងអាណត្តិមុនៗ ដើម្បីផ្លាស់
ប្តូរថ្មីជានិច្ច លើកកំពស់ប្រសិទ្ធិភាព សកម្មភាពរបស់ស្ថានប័នរដ្ឋខ្ពស់បំផុត។
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung មានគោលបំណងថា៖ នាពេលខាង
មុខនេះ បណ្ដាសមាជិក សមាជិកាសភាព្រឹទ្ធាចារ្យ បន្តយកចិត្តទុកដាក់ រួមវិភាគ
ទានជាកម្លាំងកាយចិត្ត និងបទពិសោធន៍របស់ខ្លួន រួមជាមួយសមូហភាពថ្នាក់
ដឹកនាំរដ្ឋសភា លើកកំពស់ថែមទៀតនូវ ប្រសិទ្ធិភាពសកម្មភាពរបស់រដ្ឋសភា
ឆ្លើយតបនឹងគោលបំណងប្រាថ្នា និងការជឿជាក់របស់បក្ស និងអ្នកបោះឆ្នោត
ក្នុងទូទាំងប្រទេស៕