ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម
(VOVWORLD) - ទន្ទឹមនឹងលទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីក៏មានការអភិវឌ្ឍយ៉ាងល្អប្រសើរផងដែរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម |
នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀត ណាម លោក Andrew Goledzinowski ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជឿជាក់ថា ដោយសមត្ថភាព និងបទពិសោធន៍របស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងបំពេញយ៉ាងល្អប្រសើរនូវបេសកកម្មរបស់ខ្លួន រួមចំណែកសំខាន់ក្នុងការជំរុញ និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការវៀតណាម - អូស្ត្រាលី និងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងលទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាអូស្ត្រាលីក៏មានការអភិវឌ្ឍយ៉ាងល្អប្រសើរផងដែរ។ លោកប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភាវៀតណាម និងរូបលោកប្រធានរដ្ឋសភាផ្ទាល់ តែងតែគាំទ្រ ជំរុញ និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានអះអាងថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរ៕